fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

មិនចង់ទិញដាច់ Spurs ត្រៀមស្នើសុំខ្ចីជើងតារាឆ្នើមរបស់ក្រុម Barca មួយរូប នៅរដូវក្តៅខាងមុខនេះ

Tottenham នឹងសុខចិត្តចុះហត្ថលេខាលើកីឡាករ Philippe Coutinho ប៉ុន្តែមិនស្ថិតនៅក្រោមលក្ខខណ្ឌអចិន្ត្រៃយ៍ណាមួយឡើយ ដោយពួកគេចង់បានខ្សែបម្រើរបស់ក្រុមអ្នកមានបុណ្យ Barcelona រូបនេះ សម្រាប់តែកិច្ចសន្យាខ្ចីជើងប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថាអនាគតរបស់ Coutinho នៅក្នុងក្រុម Barcelona កាន់តែធ្លាក់ទៅក្នុងស្ថានភាពយ៉ាប់ទៅៗ ចំពេលដែលក្លឹបនៅក្របខ័ណ្ឌ Premier League ជាច្រើន កំពុងបង្ហាញចំណាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ ។

Philippe Coutinho

ហើយយ៉ាងណាមិញ ក្នុងចំណោមនោះក៏មានក្រុម Tottenham របស់គ្រូបង្វឹកលោក Jose Mourinho ផងដែរ ដោយពួកគេនឹងព្រមទទួលយកការចុះហត្ថលេខាលើកីឡាករសញ្ជាតិប្រេសុីលរូបនេះ សម្រាប់តែកិច្ចសន្យាខ្ចីជើងប៉ុណ្ណោះ ។

Philippe Coutinho

ជាក់ស្តែងក្រុម Tottenham ដឹងអំពីគុណភាពរបស់ Coutinho យ៉ាងច្បាស់ ប៉ុន្តែចាប់តាំងពីគេចាកចេញពីក្រុមហង្សក្រហម Liverpool មក ទម្រង់លេងរបស់ខ្សែបម្រើរូបនេះ ហាក់ធ្លាក់ចុះយ៉ាងខ្លាំង ។ ហើយដោយសារមូលហេតុនេះហើយ ទើបរបាយការណ៍ពី “ Football Insider” បានឲ្យដឹងថាក្រុម Spurs ចង់បានត្រឹមតែកិច្ចព្រមព្រៀងខ្ចីជើងប៉ុណ្ណោះ ខណ:វាមិនស្ថិតនៅក្នុងគម្រោងរបស់ក្រុម Barca ឡើយ ៕

ប្រភព: Besoccer 

អានអត្ថបទបន្ទាប់៖ ក្លឹបតែមួយនេះគត់ ដែលជើងចាស់ Carragher ជឿជាក់ថានឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រ ហើយឈ្នះពាន UCL រដូវកាលនេះ

លោក​ Jamie Carragher មានជំនឿចិត្តថានៅទីបំផុតក្រុម Manchester City អាចនឹងឈ្នះពានរង្វាន់ជើងឯកក្របខ័ណ្ឌ Champion League ហើយអាចជាក្លឹប ដែលអាចឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាលផងដែរ នៅពេលការប្រកួតត្រូវចាប់ផ្តើមធ្វើសកម្មម្តងទៀត ក្រោយពីមានការផ្អាកដោយសារវីរុសឆ្លងកូវីដ ១៩ ។

Pep Guardiola

គួរបញ្ជាក់ផងដែរថាដោសារតែការរាតត្បាតរបស់វីរុសឆ្លងប្រភេទថ្មីនេះ បានបញ្ឈប់ការប្រកួតបាល់ទាត់ នៅទ្វីបអ៊ឺរ៉ុបទាំងអស់ កាលពីខែមីនាកន្លងមក ប៉ុន្តែវាត្រូវបានគេសង្ឃឹមថាក្របខ័ណ្ឌ Champions League អាចនឹងចាប់ផ្តើមលេងឡើងវិញ នៅខែសីហាខាងមុខនេះ​ ។

Manchester City

មិនតែប៉ុណ្ណោះលោក Carragher បានប្រាប់ទៅកាន់ The Telegraph ថា ៖ “ខ្ញុំមិនឃើញមានក្រុមណាមួយ នៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបនេះ ល្អជាង Man City នោះទេ រឺក៏ក្រុមណាមួយ មានកំរិតស្មើជាមួយ Tottenham និង Liverpool ដែលជាក្រុមបានបំបាក់ក្រុមរបស់លោក Guardiola កាលពី ២ ឆ្នាំកន្លងមកនេះនោះទេ ” ។

លោកបន្តទៀតថា ៖ ” Paris Saint-Germain, Barcelona និង Bayern Munich គឺជាគូប្រជែងដ៏ខ្លាំងក្លាបំផុត ។ ខណ:ក្រុមម្ចាស់ជើងឯក LaLiga នឹងទម្លាក់ Napoli ហើយ Bayern ត្រូវបញ្ចប់ភារកិច្ចរបស់ពួកគេទល់ក្រុម Chelsea ដើម្បីឈានទៅវគ្គ ៨ ក្រុមចុងក្រោយ ” ។

Manchester City

“បើទោះបីជាក្រុម City ត្រូវចាប់ឆ្នោតប៉ះក្រុមម្ចាស់ជើងឯកបារាំង និងអេស្ប៉ាញក៏ដោយ ខ្ញុំនៅតែជឿថាលក្ខណៈបច្ចេកទេសនៃការប្រកួតទាំងនោះ នឹងមានធផលល្អចំពោះក្រុមនៅអង់គ្លេសមួយនេះ ” ។ ហេតុដូច្នេះហើយវគ្គផ្តាច់ព្រ័ត្រ City គឺជាក្រុមដែលខ្ញុំគិតថានឹងឈ្នះពានរង្វាន់ UCL ។ ខ្ញុំក៏សង្ស័យថាពួកគេនឹងងាចឈ្នះពានរង្វាន់ផ្សេងទៀត ច្រើនជាងនេះផងដែរ ” ៕

ប្រភព: Mirror 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker