fbpx
បារាំងបាល់ទាត់អឺរ៉ុបអាល្លឺម៉ង់

មិនទាន់អស់ទេ! Haaland បន្តព្រមានក្រុម PSG នៅជើងទី ២ ទៀត ក្រោយស៊ុតបំបាក់មុខ ២ គ្រាប់យប់មិញ

កីឡាករ Erling Haaland បានបង្កព្យុះភ្លៀងនៅក្នុងក្របខណ្ឌ Champions League ខណ:ដែលខ្សែប្រយុទ្ធវ័យក្មេង បានព្រមានទៅកាន់ក្រុម PSG ថារូបគេនៅតែអាចធ្វើបានប្រសើទៀត សម្រាប់ការប្រកួតជើងទី ២ ។

Erling Haaland

គួរបញ្ជាក់ថា​Haaland បានបំបែកត្រាថ្មីមួយទៀត សម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់គេសម្រាប់ក្រុម Borussia Dortmund នៅក្នុងការប្រកួតពានរង្វាន់ក្របខណ្ឌ Champions League ជាមួយនឹងគ្រាប់ស៊ុតបញ្ចូលទី ២ គ្រាប់របស់គេលើក្រុម Paris Saint-Germain ក្នុងវគ្គ ១៦ ចុងក្រោយ ។

Erling Haaland

ហើយយ៉ាងណាមិញក្រោយចប់ការប្រកួតនេះ Haaland បានធ្វើការព្រមានទៅកាន់ក្រុម​ PSG ថាគេនៅតែអាចមានភាពល្អប្រសើជាងនេះទៀត នៅពេលដែលក្រុម Dortmund ត្រូវធ្វើដំណើទៅកាន់ទឹកដី Le Parc des Princes សម្រាប់ការប្រកួតជើងទី ២ ។

Erling Haaland

មិនតែប៉ុណ្ណោះ​ Haaland បាននិយាយថា ៖ “ ខ្ញុំពិតជារីករាយណាស់ចំពោះទម្រង់លេងរបស់ខ្ញុំនៅថ្ងៃនេះ ប៉ុន្តែខ្ញុំនៅតែអាចមានភាពប្រសើឡើងទៀត នៅក្នុងការប្រកួតពេលក្រោយ ។ ខ្ញុំត្រូវលេងឱ្យបានល្អបំផុត ក្នុងកម្រិតនេះ ត្រូវតែខិតខំធ្វើឱ្យមានភាពប្រសើរឡើង​ ។ លទ្ធផលនេះពិតជាគ្រោះថ្នាក់ណាស់សម្រាប់ ។ ព្រោះក្រុម PSG គឺមានក្រុមដ៏រឹងមាំមួយ ហើយពួកគេអាចធ្វើបានល្អ នៅក្នុងការប្រកួតជើងបន្ទាប់ ” ៕​

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ លេចមុខក្លឹបធំថ្មីមួយ ចង់ឆក់យក Messi ចេញពី Barcelona នៅរដូវក្តៅក្រោយនេះ

ក្លឹប LA Galaxy នៅក្នុងក្របខណ្ឌ MLS  បានសាកសួរអំពីលទ្ធភាព នៅក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Barcelona កីឡាករ Lionel Messi ។

Lionel Messi

គួរបញ្ជាក់ថានាពេលថ្មីៗកន្លងទៅកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានបណ្តាសារព័ត៌មានធំៗជាច្រើន បញ្ជាក់រូបគេកំពុងមានទំនាស់ជាមួយនាយកផ្នែកកីឡារបស់ក្រុម Barca លោក Abidal ចំពោះការលើកឡើងទាក់ទងទៅនឹងអតីតគ្រូបង្វឹកលោក Ernesto Valverde ។

Lionel Messi

ហើយយ៉ាងណាមិញបន្ទាប់ពីជំលួសនោះ មានសេចក្តីរាយការណ៍ជាច្រើនបានបង្ហាញថា Messi អាចពិចារណាលើអនាគតរបស់គេជាមួយក្រុម Barcelona ខណ:ត្រូវបានក្លឹបធំៗនៅ Premier League ចាប់អារម្មណ៍ផងដែរ ។

មិនតែប៉ុណ្ណោះ Messi មានលក្ខខណ្ឌពិសេសមួយនៅក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់គេ ដែលអាចអនុញ្ញាតឱ្យចាកចេញពីក្លឹប Barcelona ពេលណាក៏ដោយ នៅរាល់ចុងរដូវកាលនីមួយៗ ។

Lionel Messi

លើសពីនេះរបាយការណ៍ចុងក្រោយមួយបានរាយការណ៍ឲ្យដឹងថា  Messi ត្រូវបានក្លឹបកំពូលនៅក្របខណ្ឌ MLS របស់អាមេរិក ពេញចិត្តចង់បានទៅលេងឲ្យក្លឹបរបស់ពួក ខណ:កំពុងសាកសួរអំពីលទ្ធភាពនៅក្នុងការផ្លាស់ប្តូរមួយនេះ ៕

ប្រភព: FoxsportsAsia 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker