fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

មិនទុកទេ! Liverpool នឹងបើកដាក់លក់តារាឆ្នើមពួកគេរូបនេះ ក្នុងតម្លៃខ្លួន ២៥ លានផោន នៅរដូវក្តៅខាងមុខ

ក្រុម Liverpool នឹងអនុញ្ញាតឱ្យកីឡាករ Xherdan Shaqiri ចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខ បន្ទាប់ពីពួកគេបានបដិសេធ សំណើសុំខ្ចីជើងចំនួនពីរក្នុងខែមករានេះ ។

Xherdan Shaqiri 

គួរបញ្ជាក់ថាខ្សែប្រយុទ្ធស្លាបរូបនេះបានស្ថិតក្នុងជម្រើសមិនសូវប្រើមួយរបស់គ្រូបង្វឹកលោក Jurgen Klopp ដោយភាគច្រើននៃរដូវកាលនេះ រូបគេបានអវត្តមានដោយសារបញ្ហារបួស និងស្ថិតពីក្រោយជម្រើសរបស់មិត្តរួមក្រុម Liverpool ផ្សេងទៀត ។

Xherdan Shaqiri

គួរបញ្ជាក់ថាទាំង Sevilla និង Roma បានបង្កើតវិធីសាស្រ្ត ដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិស្វីសរូបនេះ ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែត្រូវបានក្រុម Liverpool បដិសេធយ៉ាងឆាប់រហ័សវិញ ខណៈដែលពួកគេនៅតែបន្តប្រជែងសម្រាប់ក្របខ័ណ្ឌ Premier League, Champions League និង FA Cup ។

Xherdan Shaqiri

ប៉ុន្តែទោះជាយ៉ាងណាយោងទៅតាមសារព័ត៌មាន The Mirror បានឱ្យដឹងថាក្រុម Liverpool នឹងអនុញ្ញាតឱ្យ Shaqiri ចាកចេញពីក្លឹប ក្នុងការផ្ទេរជាអចិន្ត្រៃយ៍ នៅរដូវក្តៅខាងមុខនេះ ជាមួយតម្លៃខ្លួន ប្រហែល ២៥ លានផោន ៕

ប្រភព: Daily Mail

អានអត្ថបទបន្ទាប់៖ Paul Ince ថា Solskjaer ប្រហែលកំពុងស្តាយក្រោយខ្លាំង ដែលលក់កីឡាកររូបនេះចេញ

យោងតាមអតីតជើងចាស់លោក Paul Ince បានលើកឡើងថាគ្រូបង្វឹកលោក Ole Gunnar Solskjaer អាចនឹងមានការស្តាយក្រោយខ្លាំង ដែលបានលក់ចេញកីឡាករ Romelu Lukaku កាលពីរដូវក្តៅមុន ចំពេលដែលខ្សែប្រយុទ្ធ Marcus Rashford កំពុងរងរបួស ។

Romelu Lukaku

គួរបញ្ជាក់ថាជម្រើសខ្សែប្រយុទ្ធរបស់ក្រុម United កំពុងជួបប្រទះការខ្វះខាតយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ខណ:កីឡាករដែលអាចរកគ្រាប់បាល់បានរហូតដល់ទៅ ១៩ គ្រាប់ កីឡាករ Rashford ត្រូវបញ្ឈប់ពីទីលាន រយៈពេល ៣ ខែដោយសាររបួសខ្នង ។

Marcus Rashford

ជាក់ស្តែងបញ្ហានេះបានកើតឡើត ក្រោយពីក្រុមនៅទឹកដី Old Trafford មួយនេះ បានលក់ចេញ Lukaku ទៅឱ្យ Inter Milan ហើយក៏អនុញ្ញាតឱ្យ Alexis Sanchez ចាកចេញជាមួយលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លឹបនៅអុីតាលីមួយនេះផងដែរ ។

ហើយយ៉ាងណាមិញអតីតខ្សែបម្រើក្រុមបិសាចក្រហមលោក Ince បានប្រាប់ Paddy Power ថា ៖ “ ប្រសិនបើ Ole មិនមានការសោកស្តាយ ដែលអនុញ្ញាតឱ្យ Romelu Lukaku ចាកចេញទៅទេ នោះគាត់នឹងក្លាយជាមនុស្សមានបញ្ហាដ៏ធ្ងន់ធ្ងរមួយ ក្នុងពេលឥឡូវនេះ” ។

Romelu Lukaku

លោកបន្តទៀតថា ៖ ” ក្រុម United បានអនុញ្ញាតឱ្យគាត់ទៅ ដោយមិនបានរកអ្នកមកជំនួសគាត់ ហើយឥឡូវនេះពួកគេកំពុងរាប់រងចំពោះបញ្ហាទាំងនេះ ។ ការពិតទៅ Ole មិនគួរអនុញ្ញាតឱ្យគាត់ទៅទេ ” ៕

ប្រភព: Dail Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker