fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

មិនធម្មតា! តារាឆ្នើម Man City ម្នាក់ បំបែកកំណត់ត្រា assist ដែលគ្មានអ្នកអាចធ្វើដូច នៅ PL

កីឡាករ Kevin De Bruyne បានបង្កើតប្រវត្តិសាស្ត្រមួយ នៅក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអង្គារកន្លងទៅ ខណៈខ្សែបម្រើរូបនេះបានក្លាយជាកីឡាករដំបូងគេ ដែលអាចបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចំនួន ១៥ លើក ឬច្រើនជាងនេះ ក្នុងរយៈពេលបីរដូវកាលផ្សេងៗគ្នា ។

គួរបញ្ជាក់ថាកីឡាករសញ្ជាតិបែលហ្ស៊ិក បានបញ្ចូនបាល់យ៉ាងអស្ចារ្យឲ្យកីឡាករ Sergio Aguero ស៊ុត ដើម្បីជួយឲ្យក្រុម Manchester City យកឈ្នះលើក្រុម Sheffield United ដោយលទ្ធផល ១-០ នៅឯទឹកដី Bramall Lane ។

ជាក់ស្តែងការបញ្ចូនបាល់មួយគ្រាប់នេះ បានធ្វើឲ្យ De Bruyne មានចំនួន assist ១៥ ហើយសម្រាប់រដូវកាលនេះ ខណ:នៅក្នុងរដូវកាល ២០១៦-១៧ (មានចំនួន assist ១៨ លើក ) និងរដូវកាល ២០១៧-១៨ (មានចំនួន assist ១៦ លើក ) ។

មិនតែប៉ុណ្ណោះកីឡាករវ័យ ២៨ ឆ្នាំរូបនេះក៏កំពុងរីករាយជាមួយនឹងរដូវកាលដ៏លេចធ្លោបំផុតរបស់គេ ក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស ដោយអាចស៊ុតបញ្ចូលទីបានចំនួន ៧ គ្រាប់ហើយបើគិតមកទល់ពេលនេះ ៕​

ប្រភព: Besoccer 

អានអត្ថបទបន្ទាប់៖ តារាកំពូលរបស់ក្រុម Man City ម្នាក់ កំពុងក្លាយជាគោលដៅដ៏សំខាន់របស់ក្លឹប Inter Miami

យោងតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថាជើងចាស់លោក David Beckham កំពុងតែរៀបចំផែនការ ដើម្បីនាំយកតារាកំពូលរបស់ក្លឹប Manchester City កីឡាករ Sergio Aguero មកកាន់ក្លឹប Inter Miami របស់ខ្លួន ។

Sergio Aguero 

គួរបញ្ជាក់ថា Aguero បានបង្កើតប្រវត្តិសាស្ត្រក្នុងលីគ Premier League កាលពីសប្តាហ៍មុន ខណៈដែលរូបគេបានវ៉ាដាច់អតីតជើងចាស់លោក Thierry Henry ក្នុងនាមជាកីឡាករបរទេស ដែលអាចរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងលីគកំពូលរបស់អង់គ្លេស ។

Sergio Aguero

ជាក់ស្តែងកីឡាករវ័យ ៣១ ឆ្នាំរូបនេះកំពុងជាប់កុងត្រានៅឯទឹកដី Etihad រហូតដល់រដូវក្តៅឆ្នាំ ២០២១ ហើយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏ត្រូវបានក្លឹបព្យាយាមបញ្ចុះបញ្ចូល ដើម្បីចុះហត្ថលេខាលើកុងត្រាថ្មីបន្ថែមទៀត ព្រោះរូបគេនៅតែជាផ្នែកដ៏សំខាន់សម្រាប់ក្រុមរបស់លោក Pep Guardiola ។

Sergio Aguero

ប៉ុន្តែទោះជាយ៉ាងណាបើយោងទៅតាមកាសែត The Sun បានអោយដឹងថាអនាគតរបស់ Aguero កំពុងមានភាពសង្ស័យ ព្រោះរូបគេចង់បានការផ្លាស់ប្តូរមួយទៅកាន់ប្រទេសកំណើតវិញ ថ្ងៃណាមួយ ដើម្បីបាននៅជិតកូនប្រុសរបស់ខ្លួន ដែលកំពុងរស់នៅក្នុងប្រទេសអាហ្សង់ទីន ។

លើសពីនេះរបាយការណ៍ថ្មីចុងក្រោយមួយបានឲ្យដឹងថាក្លឹបថ្មីរបស់អតីតជើងចាស់លោក David Beckham ហាក់មានបំណងក្នុងការនាំយកខ្សែប្រយុទ្ធឆ្នើមរូបនេះ ទៅកាន់ក្លឹបរបស់ពួកគេ ខណ:កីឡាករ David Silva ក៏ស្ថិតនៅក្នុងគោលដៅផងដែរ ៕

ប្រភព: Mirror 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker