fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

មិននឹកស្មាន Adrian បោះសម្តីបែបនេះ ដាក់ Alisson ខណ:តំណែងក្រុមដំបូង កំពុងមានការប្រកួតប្រជែង

កីឡាករ Adrian បានធ្វើការព្រមានទៅអ្នកចាំទី Alisson របស់ Liverpool ថារូបគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធប្រជែងសម្រាប់តំណែងជម្រើសដំបូង នៅកីឡដ្ឋាន Anfield បន្ទាប់ពីរូបគេបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ដូចទៅនឹងកីឡាករសញ្ជាតិប្រេសុីលរូបនេះដែរ ។

Adrian

គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានមកដល់ក្រុម Liverpool ជាមួយនឹងការផ្ទេរមួយ ដោយគ្មានតម្លៃខ្លួនពី West Ham United នៅរដូវក្តៅមុន ហើយបានបង្ហាញខ្លួនបួនលើក អំឡុងការប្រកួតបើកឆាករបស់ក្រុមហង្សក្រហមនៅក្របខណ្ឌ Premier League មុនពេលកីឡាករ Alisson ត្រលប់មកវិញ ។

Adrian

រំលឹកថា Alisson បានរងរបួសក្នុងរយ:ពេលយូរមួយ ដែលបានផ្តល់ឱកាសឲ្យ Adrian បានបង្ហាញសមត្ថភាពរបស់គេ ខណ:គ្រូបង្វឹកលោក Klopp ហាក់មានទំនុបចិត្ត នឹងផ្តល់ពេលវេលាលេងបន្ថែមទៀតសម្រាប់រូបនេះ រហូតមកដល់ពេល រូបគេអាចបង្ហាញខ្លួនបាន ១៤ ប្រកួតហើយ ។

Adrian

ហើយយ៉ាងណាមិញបើទោះដឹងថាខ្លួន ស្ថិតនៅជម្រើសបន្ទាប់ពី Alisson ក៏ដោយ Adrian សប្បាយចិត្តនឹងជីវិតរបស់គេក្នុងទឹកដី Anfield ហើយថែមទាំងបានប្រកាសថាគេនឹងមិនព្រមលេងជាជម្រើសទី ២ រហូតនោះទេ ។

Alisson

មិនតែប៉ុណ្ណោះ Adrian បានប្រាប់ BBC Sport ថា ៖ “ Alisson មានសេរីភាព ហើយសមនឹងទទួលបាននូវរាល់អ្វីដែលគាត់ទទួលបាន ។ យើងបានចំណាយពេលវេលាច្រើនជាមួយគ្នា ប៉ុន្តែខ្ញុំនៅទីនេះដើម្បីប្រយុទ្ធប្រជែង ។ ខ្ញុំនឹងមិនអង្គុយនៅតែលើកៅអីបំរុង ហើយរង់ចាំទេ ” ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ ចាយខ្ចិល! មកស្គាល់ កីឡាករទាំង ១៥ រកចំណូលបានច្រើនបំផុត ក្នុងក្របខណ្ឌ Premier League

គេហទំព័រ ‘Sportrac’ បានធ្វើការបង្ហាញចំនួនប្រាក់ពលកម្ម របស់កីឡាករលំដាប់កំពូលៗ នៅក្នុងក្របខណ្ឌ Premier League ខណ:វាបានបង្ហាញថាតើនរណា ដែលទទួលបានច្រើនជាងគេ ។

ហើយយ៉ាងណាមិញខាងក្រោមនេះជាបញ្ជីឈ្មោះរបស់កីឡាករទាំង ១៥ ដែលទទួលបានប្រាក់ឈ្នួលច្រើនបំផុត នៅក្នុងក្របខណ្ឌ Premier League ។

១៥. Harry Maguire   (Manchester United , អាចរកបាន ១០ លានអឺរ៉ូក្នុងមួយឆ្នាំ )

១៤. Virgil van Dijk (Liverpool ,  ១០,១ លានអឺរ៉ូក្នុងមួយឆ្នាំ )

១៣. Roberto Firmino (Liverpool , ទទួលបានចំនួន ១១ លានរៀងរាល់ឆ្នាំ )

១២. Alexandre Lacazette (Arsenal , ទទួលបាន ១១,១ លានអឺរ៉ូ ក្នុងមួយឆ្នាំ )

១១. Tanguy Ndombele (Tottenham  , ទទួលបាន ១២,៣ លានអឺរ៉ូក្នុងមួយឆ្នាំ )

១០.Harry Kane (Tottenham , ទទួលបាន ១២,៣ លានអឺរ៉ូក្នុងមួយឆ្នាំ )

៩. Marcus Rashford (Manchester United , ទទួលបាន ១២,៣ លានក្នុងមួយឆ្នាំ )

៨. Mohamed Salah (Liverpool , ទទួលបាន ១២,៣ លាននាក់ក្នុងមួយឆ្នាំ )

៧. Sergio Agüero (Manchester City , រកចំណូលបាន ១៤,១ លានអឺរ៉ូក្នុងមួយឆ្នាំ)

៦. Anthony Martial (Manchester United , ទទួលបាន ១៥,៣ លានដោយ United )

៥. Mesut Özil (Arsenal ៣១ , ទទួលបាន ១៦,៥ លានអឺរ៉ូក្នុងមួយឆ្នាំ)

៤. Paul Pogba (Manchester United , ទទួលបាន ១៧,៨ លានអឺរ៉ូ)

៣. Raheem Sterling (Manchester City , ទទួលបាន ១៨.៥ លានអឺរ៉ូ)

២. Kevin De Bruyne (Manchester City , ទទួលបាន ១៩,៧ លានអឺរ៉ូ ក្នុងមួយឆ្នាំ )

១. David de Gea (Manchester United , រកចំណូលបាន ២៣ លានអឺរ៉ូក្នុងមួយឆ្នាំ )

ប្រភព: Besoccer 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker