fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

មិននឹកស្មាន Henderson និយាយបែបនេះ ជុំវិញការចង់វិលត្រលប់មក Liv វិញរបស់ Coutinho

កីឡាករ Jordan Henderson ហាក់មិនបានចាប់អារម្មណ៍ចំពោះ​ឱកាស នៅក្នុងការវិលត្រលប់មកវិញរបស់កីឡាករ Philippe Coutinho មកកាន់ Liverpool ដោយទទូចថាពេលវេលារបស់ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ នៅទឹកដី Anfield បានកន្លងផុតទៅហើយ​ ​។

Jordan Henderson  

រំលឹកផងដែរថាក្រុមហង្សក្រហម បានលក់ Coutinho ទៅឱ្យ Barcelona ក្នុងតម្លៃខ្លួនប្រមាណ ១៤៥ លានផោនកាលពីខែមករាឆ្នាំ ២០១៨ ប៉ុន្តែកីឡាករវ័យ ២៧ ឆ្នាំរូបនេះហាក់មិនទទួលបានភាពជោគជ័យនៅអេស្ប៉ាញនោះទេ ចាប់តាំងពីការផ្ទេរនោះមក ។

Philippe Coutinho

ហើយជាលទ្ធផល Coutinho ត្រូវគេបានដាក់ឲ្យក្រុម Bayern Munich ខ្ចីជើង កាលពីរដូវក្តៅមុន ខណៈមានរបាយការណ៍ថ្មីៗនេះ បានលើកឡើងថាលោក Jurgen Klopp មានបំណងចង់ផ្លាស់ប្តូរកីឡាករចាស់របស់គាត់រូបនេះ មកកាន់ក្លឹបវិញ ។

Philippe Coutinho

តែទោះយ៉ាងណា Henderson ជឿជាក់ថាពេលវេលារបស់ Coutinho នៅឯក្លឹបគឺមានមក នឹងទៅ ហើយថែមទាំងបាននិយាយទៅកាន់ SPORT ថា ៖ ”  Phil គឺជាមិត្តល្អរបស់ខ្ញុំ ។ ដូច្នេះពិតណាស់សម្រាប់ខ្ញុំ គាត់នឹងត្រូវបានស្វាគមន៍មកក្លឹបវិញ ប៉ុន្តែវាមិនអាស្រ័យលើខ្ញុំទេ ។  ប៉ុន្តែខ្ញុំគិតថាពេលវេលារបស់គាត់ជាមួយក្លឹប Liverpool ” ៕

Philippe Coutinho

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ ជើងចាស់ Figo ប្រាប់ពីឈ្មោះតារាឆ្នើមម្នាក់ ដែលនឹងក្លាយជាការចុះហត្ថលេខាដ៏ល្អបំផុត សម្រាប់ R.Madrid

អតីតជើងចាស់ Real Madird លោក Luis Figo បានបង្ហាញទស្សនៈរបស់គាត់ថា ខ្សែប្រយុទ្ធ Kylian Mbappe នឹងក្លាយជាការចុះហត្ថលេខាដ៏អស្ចារ្យមួយ សម្រាប់អតីតក្លឹបរបស់គាត់ ។

Luis Figo

គួររំលឹកថាកីឡាករសញ្ជាតិបារាំងរូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹប Real Madrid សូម្បីតែមុនពេលចូលរួមជាមួយក្លិបយក្ស Paris Saint Germain  នៅរដូវក្តៅឆ្នាំ 2017 ពីក្រុម Monaco មកម្លេះ ។

Kylian Mbappe

មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះមានរបាយការណ៍ថ្មីជាច្រើនបានលើកឡើងថាក្រុម Madrid កំពុងពិចារណាធ្វើការផ្លាស់ប្តូរមួយ សម្រាប់ Mbappe នាពេលអនាគត ។

Kylian Mbappe

ហើយយ៉ាងណាមិញជើងចាស់លោក Figo ដែលបានចំណាយពេល ៥ រដូវនៅរដ្ឋធានីអេស្ប៉ាញ តាំងពីឆ្នាំ ២០០០ ដល់ ២០០៥ បានបង្ហាញទស្សន:របស់ខ្លួនប្រាប់ទៅកាន់  RMC Sport ថា Mbappe មានសមត្ថភាពទាំងអស់ ដើម្បីក្លាយជាការចុះហត្ថលេខាដ៏អស្ចារ្យ សម្រាប់ក្រុម Los Blancos ។

Kylian Mbappe

លើសពីនេះលោក Figo បានបញ្ជាក់ទៀតថា ៖ “អាយុមិនមែនជារឿងត្រូវគិតទេ នៅពេលអ្នកនោះមានគុណសម្បត្តិទាំងអស់នេះ ។ អ្វីដែលសំខាន់នោះគឺថារូបគេកំពុងបន្តធ្វើឱ្យប្រសើរឡើង ជារៀងរាល់ថ្ងៃ ។ Mbappe គឺជាកីឡាករវ័យក្មេងម្នាក់ក្នុងចំណោមកីឡាករឆ្នើមបំផុតនៅលើពិភពលោក ដែលមានតម្លៃថ្លៃជាងគេផងដែរ ។ ហើយគាត់នឹងក្លាយជាការចុះហត្ថលេខាដ៏អស្ចារ្យមួយសម្រាប់ Real Madrid ” ៕

ប្រភព: FoxsprotsAsia 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker