fbpx
បាល់ទាត់អឺរ៉ុបអ៊ីតាលី

មិនមែន​ដោយ​សារ Ronaldo តែ​មេ​ធំ​ Barca ​ប្រាប់​ហើយ​មូលហេតុ​ពិត De Ligt ​ផ្លាស់​ទៅ Juve

ខ្សែ​ការពារ​ឆ្នើម​ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប AFC Ajax បាន​សម្រេច​បោះបង់​សំណើ​របស់​ក្លឹប FC Barcelona មក​ចូលរួម​ជាមួយ​ក្លឹប Juventus នៅ​រដូវ​ក្តៅ​ឆ្នាំ ២០១៩។ មតិ​ជា​ច្រើន​ធ្លាប់​បាន​គិត​ថា​ការ​សម្រេច​ចិត្ត​របស់ De Ligt ក៏​ដោយ​សារ​ចង់​រួមរស់​ជាមួយ Ronaldo ប៉ុន្តែ​ក្រៅ​ពី​ហេតុផល​អាច​យក​ជា​ការ​នោះ ទៀត​សោត​ក៏​មាន​មូលហេតុ​ដ៏​រសើប​មួយ​ផ្សេង​ទៀត​ផង​ដេរ។

យោង​តាម​ការ​លើក​ឡើង​របស់​នាយក​ប្រតិបត្តិ​នៃ​ក្លឹប​ Barcelona លោក Oscar Grau ​បាន​និយាយ​ការ​ផ្លាស់​ទៅ​ចូលរួម​នៅ​សេះ​បង្កង់​របស់​បុរស​វ័យ ២០ ឆ្នាំ​ក៏​ដោយ​សារ​ចង់​ក្រសោប​យក​ប្រាក់​ពលកម្ម​ខ្ពស់​នៅ​ឯ​ទឹកដី​អ៊ីតាលី។

លោក​បាន​និយាយ​ថា៖ “ក្លឹប​ Barca ​បាន​ផ្តល់​សំណើ​ជូន​ De Ligt តែ​គេ​សម្រេច​ចិត្ត​ជ្រើស​យក Juve ព្រោះ​នៅ​អ៊ីតាលី​ការ​ចំណាយ​លើ​ថ្លៃ​បង់ពន្ធ​ទាប ហើយ​ជួយ​ឲ្យ​គេ​ទទួល​បាន​ប្រាក់​ពលកម្ម​ខ្ពស់​ជាង”។ De Ligt ​បាន​ព្រមព្រៀង​ទៅ​ចូលរួម​នៅ Juve ជាមួយ​តម្លៃ​ខ្លួន​ប្រមាណ ៨៥,៥ លាន​អឺរ៉ូ។

បង្វែរ​ដល់​រឿង Neymar លោក Grau ក៏​សង្កត់​ធ្ងន់​ដែរ​ថា៖ “យើង​ខិតខំ​ខ្លាំង​ណាស់​ដើម្បី​ទាញ​យក​គាត់​មក​វិញ ដោយ​ក្លឹប​ផ្តល់​សំណើ ២ មាន​មួយ​ប្រើ​លុយ​សុទ្ធ​និង​ទី​ពីរ​ប្រើ​កីឡាករ​ដោះដូរ ប៉ុន្តែ PSG ​ហាក់​មិន​បើក​ផ្លូវ​ឲ្យ​យើង​ទាល់​តែ​សោះ”៕ ប្រភព៖ FoxSportAsia

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker