fbpx
បាល់ទាត់អឺរ៉ុប

មុន​អាយុ ២១ ឆ្នាំ ជើង​ស៊ុត ១០ រូប​នេះ​ហើយ​បំប៉ោង​សំណាញ់​ទី​ច្រើន​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ

តើ​កីឡាករ​រូប​ណា​មួយ​ក្នុង​ពិភព​បាល់ទាត់ ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ដាច់​គេ​មុន​ឈាន​ចូល​វ័យ ២១ ឆ្នាំ?

នឹក​ដល់​អាយុ​តិច​នេះ ​ប្រិយមិត្ត​អ្នក​អាន​ប្រាកដ​ជា​នឹក​ឃើញ​ឈ្មោះ Kylain Mbappe ឬ Lionel Messi មុន​គេ​ហើយ ប៉ុន្តែ​ចម្លើយ​គឺ​មិន​មែន​អ្នក​ទាំង​ពីរ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ជា Ronaldo Nazario ឬ​កីឡាករ​មាន​រហ័ស​នាម <<R9>>។

ខាង​ក្រោម​យើង​បង្ហាញ​គ្រាប់​បាល់​ក្លឹប+ជម្រើស​ជាតិ​របស់​កីឡាករ ១០ រូប​រក​បាន​ច្រើន​ជាង​គេ​មុន​ឈាន​ដល់​វ័យ ២១ ឆ្នាំ៖

Ronaldo (R9)
Neymar
Kylian Mbappep

១០.Thierry Henry – ៣១ គ្រាប់​នៅ ១៣៤ ប្រកួត
៩.Cristiano Ronaldo – ៣៦ គ្រាប់​នៅ ១៨២ ​ប្រកួត
៨.Lionel Messi – ៥១ គ្រាប់​នៅ ១៤០ ប្រកួត
៧.Karim Benzema – ៦២ គ្រាប់​នៅ ១៤៣ ​ប្រកួត
៦.Wayne Rooney – ៦៦ គ្រាប់​នៅ ២១២ ប្រកួត
៥.Michael Owen – ៧៦ គ្រាប់​នៅ ១៥៦ ប្រកួត
៤.Sergio Aguero – ៨៤ គ្រាប់​នៅ ២១៣ ​ប្រកួត
៣.Kylian Mbappe – ១១៦ គ្រាប់​នៅ ១៩៩ ប្រកួត
២.Neymar – ១៤០ គ្រាប់​នៅ ២២៧ ប្រកួត
១.Ronaldo Nazario – ១៦៧ គ្រាប់​នៅ ១៨៥ ​ប្រកួត៕

ប្រភព៖ SportBible

អានអត្ថបទបន្ទាប់៖ Atletico Madrid អាចនឹងបន្ថែម Costa ទៅក្នុងសំណើនៃការផ្ទេរ ខ្សែប្រយុទ្ធឆ្នើមនៅ Serie A ម្នាក់

Diego Costa អាចដើរតួយ៉ាងសំខាន់សម្រាប់ការចរចាដោះដូរ ខ្សែប្រយុទ្ធ Arkadiusz Milik របស់ក្លឹប Napoli នៅរដូវក្ដៅខាងមុខ មកកាន់ទឹកដី Wanda Metropolitano។

បើតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី Tuttosport បានបញ្ជាក់ថា Atletico Madrid បានផ្ដល់កីឡាករអេស្ប៉ាញរូបនេះនៅក្នុងសំណើទៅកាន់ក្លឹបអ៊ីតាលី Napoli ដើម្បីជាថ្នូរនៃការនាំយក Milik មកចូលរួមជាមួយពួកគេ។

ទោះយ៉ាងណាក្ដី Napoli នឹងមិនឲ្យកីឡាករឆ្នើមរបស់ពួកគេចាកចេញ នៅក្រោមតម្លៃ ៤០ ឬ ៥០លានអឺរ៉ូនោះទេ ប៉ុន្ដែ Atletico យល់ឃើញថា ប្រសិនបើមានការបញ្ចូល Costa ទៅក្នុងសំណើនោះ អ្វីៗអាចផ្លាស់ប្ដូរបាន៕

ប្រភព៖ Be Soccer

Close

Adblock Detected

Please consider supporting us by disabling your ad blocker