fbpx
Loading...
UEFAបាល់ទាត់អឺរ៉ុប

មើល​តាម​ស្ថិតិ Man Utd មាន​ចំណុច​អន់​បំផុត​មួយ ធៀប​នឹង​ចំណុច​ខ្លាំង​បំផុត​របស់​ Juve

Juventus នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ស្វាគមន៍​ក្រុម​ភ្ញៀវ Man Utd នៅ​ជំនួប​ជើង​ទី ២ វគ្គ​សន្សំ​ពិន្ទុ​នៅ​ក្របខ័ណ្ឌ Champions League បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ១-០ កាល​ពី​ថ្ងៃ​មុន​នៅ​ទឹក​ដី Old Trafford។

ចំណុច​ដ៏​រសើប​ក្នុង​ការ​ប្រកួត​នេះ មាន​មតិ​បាន​ចោទ​សួរ​ថា​តើ​ឥទ្ធិពល Cristiano Ronaldo អាច​ទម្លាក់​តំណែង​ Jose Mourinho ពី​គ្រូ​បង្វឹក​នៅ​បិសាច​ក្រហម​ត្រឹម​ប្រកួត​នេះ​ដែរ​ឬ​ទេ? ចម្លើយ​យើង​នឹង​ដឹង​ច្បាស់​តាម​លទ្ធផល​ប្រកួត​ផ្លូវការ ប៉ុន្តែ​អ្វី​ដែល​អ្នក​អាច​ដឹង នោះ​គឺ​ស្ថិតិ​ចុង​ក្រោយ​បង្អស់​របស់​ក្លឹប​ទាំង​ពីរ។

Man utd មាន​ចំណុច​ខ្សោយ​មួយ​នៅ​តំបន់​ការពារ រហូត​ជាប់​ឈ្មោះ​ជា​ក្លឹប​ដែល​មាន​ប្រព័ន្ធ​ការពារ​អន់​បំផុត​នៃ​ក្លឹប​ទាំង ១៤ ក្នុង​ក្របខ័ណ្ឌ Premier League ដោយ​កន្លង​ទៅ​ Red Devils បាន​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​ដល់​ទៅ ១៨ គ្រាប់​រួច​ទៅ​ហើយ​ក្នុង​រដូវ​កាល​ថ្មី។

ធៀប​នឹង Juventus កំពុង​ជាប់​ឈ្មោះ​ក្នុង​ចំណោម​ក្រុម​មាន​ប្រព័ន្ធ​ប្រយុទ្ធ​ល្អ​បំផុត​នៅ Serie A ដោយ​គ្រាប់​បាល់​សរុប​មាន​ដល់ ២៤ គ្រាប់ ខណៈ Ronaldo ធ្វើ​បាន ៧ គ្រាប់ និង Assist ៥ លើក​ឲ្យ​សេះ​បង្កង់​ឈរ​កំពូល​តារាង មិន​ទាន់​ស្គាល់​បរាជ័យ។

ប្រភព:Calciomercato

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker