fbpx
ពត៌មានដោះដូរកីឡាករអេស្ប៉ាញ

មេធំក្លឹបនៅ La Liga មួយ បើកផ្លូវឲ្យតារាឆ្នើមរបស់ខ្លួន ដើរចូលក្រុម Barcelona នៅរដូវក្តៅខាងមុខ

ប្រធានក្លឹប Getafe លោក Angel Torres បានបញ្ជាក់យ៉ាងច្បាស់ថាលោកមានឆន្ទៈ ក្នុងការបើកផ្លូវឲ្យកីឡាករ Angel Rodriguez ចាកចេញពីក្លឹប ប្រសិនបើក្រុម Barcelona ធ្វើការដាក់សំណើជាផ្លូវការ សម្រាប់ខ្សែការពារកណ្តាលនេះ ។

Angel Rodriguez 

គួររំលឹកថា Barca បានធ្វើការស្នើសុំសហព័ន្ធកីឡាបាល់ទាត់របស់អេស្ប៉ាញ (RFEF) ដើម្បីអនុញ្ញាតឱ្យពួកគេអាចនាំយកខ្សែប្រយុទ្ធបន្ថែមនៅខាងក្រៅទីផ្សារដោះដូរកីឡាករ បន្ទាប់ពីបានឃើញ Ousmane Dembele ទទួលរងនូវបញ្ហារបួសដ៏ធំមួយបន្ថែមទៀត ។

Angel Rodriguez

បញ្ជាក់ថាក្រុម Barcelona កំពុងជួបបញ្ហាជម្រើសខ្សែប្រយុទ្ធយ៉ាងខ្លាំង ក្រោយពួកគេមិនបានធ្វើការចុះហត្ថលេខាលើខ្សែប្រយុទ្ធណាម្នាក់ទេ នៅអំឡុងខែមករាកន្លងទៅនោះទេ ខណ:កីឡាករ Luis Suarez ក៏មិនទាន់អាចវិលមកកាន់ទីលានវិញផងដែរ ដោយរំពឹងថានឹងត្រូវសម្រាករហូតដល់ខែឧសភា ​ក្រោយការវះកាត់ជង្គង់ខាងស្តាំ ។

Angel Rodriguez

ហើយយ៉ាងណាមិញក្នុងពេលឥឡូវនេះប្រធានក្លឹប Getafe បានបើកចំហរសម្រាប់ការផ្ទេរមួយសម្រាប់កីឡាករ Rodriguez  នឹងបញ្ជាក់ទៀតថាទឹកដី Camp Nou គឺជាគោលដៅ នៅក្នុងសុបិនរបស់កីឡាករគ្រប់រូប ។

លើសពីនេះលោក Torres បានប្រាប់វិទ្យុ Catalunya នៅពេលដែលត្រូវបានគេស្នើសុំឱ្យបញ្ជាក់ចំពោះអនាគតរបស់កីឡាករ Angel ថា ៖ ” អ្នកណា ដែលមិនចង់ទៅបាសេឡូណា? ។ ក្លឹបយើងត្រូវតែត្រៀមខ្លួនសម្រាប់រឿងទាំងនេះ ” ៕

ប្រភព: Goal 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker