fbpx
បាល់ទាត់អឺរ៉ុប

មេធំលីគអឺរ៉ុប ប្រកាសដំណឹងអាក្រក់មួយ ដល់ក្រុមដែលស្ថិតនៅ Top 4 សំរាប់ការប្រកួត UCL

ក្រុមមកពីលីគកំពូលទាំង៤នៅអឺរ៉ុបដែលមានដូចជា Premier League, LaLiga, Serie A និង Bundesliga អាចនឹងទទួលបានឱកាសឡើងទៅវគ្គចែកពូល Champions League តែ៣ក្រុមប៉ុណ្ណោះ នៅក្នុងលីគនីមួយៗនៅក្នុងឆ្នាំ ២០២៤ ដោយក្រុមលេខ៤ ក្នុងតារាងត្រូវឆ្លងកាត់វគ្គជម្រុះ។

Tottenham ឈរលេខ៤ ក្នុងតារាង Premier League រដូវកាលមុន

UEFA បានផ្ដល់សិទ្ធឲ្យ៤ក្រុមមកពីលីគកំពូល អង់គ្លេស, អេស្ប៉ាញ, អាល្លឺម៉ង់ និង អ៊ីតាលី បានកៅអីនៅក្នុងវគ្គចែកពូលដោយស្វ័យប្រវត្តិតាំងពីឆ្នាំ ២០១៦។

ពាន Champions League

ប្រធាន European Leagues លោក Lars-Christer Olsson បាននិយាយថា៖ “ខ្ញុំគិតថា លីគធំៗមួយចំនួន មិនមានបញ្ហាអ្វីនោះទេ ប្រសិនបើពួកគេត្រូវបានធ្វើឲ្យស្មើភាពគ្នា។

លោក  Lars-Christer Olsson

“ប្រសិនបើអ្នកផ្ដល់កៅអី៤សំរាប់ក្រុមនៅ Premier League ហើយដកមួយកៅអីពី Bundesliga នោះអ្នកនឹងមានបញ្ហា។ លីគធំៗបានត្រៀមខ្លួន ដើម្បីចូលរួមការពិភាក្សាមួយនេះ សំរាប់អ្វីដែលថ្មី ប្រសិនបើពួកគេទទួលបានភាពស្មើគ្នា។”

ប្រភព៖ Sky Sports

Close

Adblock Detected

Please consider supporting us by disabling your ad blocker