fbpx
បារាំងពត៌មានដោះដូរកីឡាករអេស្ប៉ាញ

មេធំ At Madrid ចេញមុខ ទម្លាយរឿងខឹងចិត្តមួយ ដែលធ្វើឲ្យការផ្លាស់ប្តូរ Cavani ត្រូវបរាជ័យ

ប្រធានក្លឹប Atletico Madrid លោក Enrique Cerezo បានធ្វើការរិះគន់ដល់កីឡាករ Edinson Cavani ចំពោះការផ្លាស់មកកាន់ទឹកដីអេស្ប៉ាញ ខណ:មានរបាយការណ៍មួយបានបង្ហាញបងប្រុសរបស់ខ្សែប្រយុទ្ធរូបនេះ បានទាមទារប្រាក់បន្ថែម ដើម្បីសម្រួលដល់ការផ្ទេរនេះឲ្យកើតឡើងបាន ។

Enrique Cerezo 

គួរបញ្ជាក់ថាអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះ គឺជាប្រធានបទក្តៅគគុកមួយ នៅក្នុងរដូវកាលដោះដូរខែមករា ខណ:មានក្លឹបជាច្រើនបានភ្ជាប់ជាមួយរូបគេ រួមទាំងក្លឹបកំពូលនៅក្របខណ្ឌ Premier League មាន Manchester United, Tottenham និង Chelsea ផងដែរ ។

Edinson Cavani

ហើយយ៉ាងណាមិញកាលពីចុងសប្តាហ៍មុនវាត្រូវបានគេយល់ថា Cavani បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ដើម្បីផ្លាស់ទៅកាន់ក្រុម Atletico ប៉ុន្តែការដេញថ្លៃចំនួន ១០ លានផោន ត្រូវបានច្រានចោលវិញដោយក្លឹប PSG ។​

តែទោះយ៉ាងណាចាប់តាំងពីរដូវកាលដោះដូរកីឡាករត្រូវបានបិទ មានរបាយការណ៍ជាច្រើនបានលើកឡើងពីមូលហេតុសំខាន់មួយ នៅពីក្រោយការផ្លាស់ប្តូរទៅកាន់ក្លឹបអេស្ប៉ាញនេះ ត្រូវបរាជ័យ ។

Edinson Cavani

លើសពីនេះរបាយការណ៍ពី Mundo Deportivo បានអះអាងថាបងប្រុស និងជាភ្នាក់ងាររបស់ Cavani លោក Walter Fernando បានទាមទារប្រាក់បន្ថែមទៀត ចំនួន ១៨ លានផោន បើសិនក្រុម Atletico ចង់បានកីឡាកររូបនេះ ទៅលេង ដែលជាមូលហេតុធ្វើការផ្លាស់ប្តូរមួយនេះ ត្រូវបរាជ័យវិញ ៕

ប្រភព: Goal

អានអត្ថបទបន្ទាប់៖ Ian Wright ទទូចឲ្យ Man Utd ដក Martial ចេញពីជម្រើសដំបូង ហើយដាក់កីឡាកររូបនេះចូលជំនួសវិញ

អតីតជើងចាស់លោក Ian Wright ជឿជាក់ថាពេលវេលាបានមកដល់ហើយ សម្រាប់កីឡាករ Mason Greenwood ដើម្បីជាប់នៅក្នុងជម្រើសដំបូងរបស់ក្រុម ជំនួសខ្សែប្រយុទ្ធ Anthony Martial បន្ទាប់ពីបង្ហាញទម្រង់លេងអវិជ្ជមានមួយផ្សេងទៀតទល់នឹងក្រុម Wolverhampton Wanderers កាលពីយប់មិញ ។

Ian Wright 

គួរបញ្ជាក់ផងដែរថាក្រុមបិសាចក្រហម Manchester United បានបរាជ័យក្នុងការរកគ្រាប់បាល់ នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន ៣ លើកចុងក្រោយរបស់ពួកគេ ដោយចាញ់ក្រុម Liverpool និង Burnley មុនពេលស្មើ ដោយលទ្ធផល ០-០ ជាមួយក្រុម Wolves ។

Anthony Martial

ហើយយ៉ាងណាមិញ Martial បានធ្វើឲ្យខកខានឱកាសជាច្រើននៅក្នុងអំឡុងការប្រកួតនោះ ខណ:វីរបុរសរបស់ក្រុម Arsenal លោក Wright គិតថាកីឡាករវ័យ ១៨ ឆ្នាំ Greenwood ដែលបានស៊ុតបញ្ចូលទី ១០ គ្រាប់ គ្រាប់ការប្រកួតទាំងអស់នៅរដូវកាលនេះ គួរតែត្រូវបានផ្តល់ឱកាស ដើម្បីចាប់ផ្តើមនៅក្នុងជម្រើសដំបូង ជាជាងដាក់ Martial ។

Mason Greenwood

លើសពីនេះលោក Wright  បាននិយាយក្រោយការប្រកួតនោះថា ៖ “ ខ្ញុំនឹងដាក់ Greenwood ឲ្យលេង ។ ជាដាច់ខាត  ។ នៅពេលដែលអ្នកក្រឡេកមើលពីរបៀបដែល Martial បានលេងនៅក្នុងនៅក្នុងការប្រកួតនោះ ខ្ញុំនឹងផ្លាស់គាត់ចេញពីក្រុមឥឡូវនេះ ” ៕

Mason Greenwood

ប្រភព៖  Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker