fbpx
ពត៌មានដោះដូរកីឡាករអេស្ប៉ាញ

មេធំ Barca លើកមូលហេតុសំខាន់មួយ ដែលពួកគេប្រហែលមិននាំ Neymar មកកាន់ ​Camp Nou វិញទេ

លោក Eric Abidal នាយកផ្នែកកីឡារបស់ក្លឹប Barcelona បានបង្ហើបពីមូលហេតុ ដែលក្លឹបអាចនឹងសម្រេចចិត្ត ប្រឆាំងចំពោះការចុះហត្ថលេខាលើកីឡាករ Neymar របស់ក្រុម Paris Saint-Germain មកកាន់ក្លឹបវិញ ។

Eric Abidal 

គួរបញ្ជាក់ថា Neymar ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់មកកាន់ក្លឹប Barcelona វិញ ហើយក៏កំពុងស្ថិតនៅលើផ្លូវ ដើម្បីឆ្ពោះទៅការការដោះដូរកីឡាករនារដូវក្តៅឆ្នាំ ២០១៩ ខាងមុខ ។

Neymar

តែទោះជាយ៉ាងណា Abidal បានអះអាងថាទម្រង់លេងរបស់កីឡាករវ័យក្មេង Ansu Fati ដែលកំពុងបង្ហាញយ៉ាងល្អនៅក្នុងក្រុម Barcelona នឹងអាចជះឥទ្ធពលដល់ការចុហត្ថលេខាលើ Neymar មកកាន់ក្លឹបវិញ ។

Neymar

លើសពីនេះ Abidal បាននិយាយប្រាប់ទៅកាន់ Mundo Deportivo ថា ៖ “ យើងប្រហែលជាចង់បានកីឡាករឆ្នើមៗ ទាំងអស់មកកាន់ក្លឹប ប៉ុន្តែពួកគេក៏មិនអាចមើលរំលងចំពោះការអភិវឌ្ឍរបស់កីឡាករនៅក្នុងក្រុមរបស់ពួកគេយើងផងដែរ ” ។

Neymar

លោកបន្តទៀតថា ៖ ” ចាប់តាំងពី Ansu ចូលក្នុងក្រុមដំបូងមក គាត់បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការប្រកួតរបស់ក្លឹបនាពេលចុងក្រោយនេះ គាត់បានបង្ហាញទេពកោសល្យរបស់គាត់ម្តងហើយម្តងទៀត ។ គាត់ជាកីឡាករម្នាក់ ដែលអាចលេងបានច្រើនមុខតំណែង ហើយក្លឹបត្រូវតែយកមកពិចារណា សម្រាប់ជម្រើសរបស់គាត់ ” ៕

ប្រភព: FoxsportsAsia 

អានអត្ថបទបន្ទាប់៖ ទីបំផុត! Coutinho បង្ហើបប្រាប់ពីកន្លែងដែលគេចង់លេងឲ្យ ខណ:កំពុងចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើន

កីឡាករ Philippe Coutinho បានបង្ហើបឲ្យដឹងថារូបគេ ចង់បន្តការស្នាក់នៅក្លឹប Bayern Munich ហើយថែមទាំងបានប្រាប់ទៅភាគីក្លឹបអាឡឺម៉ង់ និង Barcelona នូវចេតនារបស់គេផងដែរ ។

Philippe Coutinho

តែទោះជាយ៉ាងណាក្រុមយក្សនៅក្របខណ្ឌ Bundesliga មួយនេះ មិនទាន់បានឆ្លើយតបទៅនឹងការស្នើសុំពីសំណាក់ក្លឹប Barcelona នៅឡើយទេ ចំពោះតម្លៃផ្តាច់កុងត្រាប្រមាណ ១៣០ លានអឺរ៉ូ ដែលពួកគេដាក់សម្រាប់ខ្សែបម្រើប្រេសុីលរូបនេះ ។

Philippe Coutinho

មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ របាយការណ៍ពីអ្នកកាសែតនៅក្នុងប្រទេសអាល្លឺម៉ង់មួយ បានបញ្ជាក់ឲ្យដឹងថា Coutinho មិនចង់វិលត្រឡប់ទៅកាន់កាន់ក្លឹប Barça វិញទេ ។ ខណ:គេបានប្រាប់ក្លឹប Barca និង Bayern ពីបំណងប្រថ្នារបស់គេ នៅក្នុងការបន្តស្នាក់នៅទីក្រុង Munich ។

Philippe Coutinho

លើសពីនេះរបាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា ក្លឹប Barça បានធ្វើការសាកសួរទៅកាន់ក្លឹបនៅអាល្លឺម៉ង់មួយនេះ ពីអ្វីដែលពួកគេចង់បាន ដើម្បីព្រមដោះលែង Coutinho ទៅ ប៉ុន្តែក្លឹប Bayern នៅមិនទាន់បានធ្វើការសម្រេចចិត្តណាមួយនៅឡើយនោះទេ ៕

ប្រភព : Goal 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker