fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអាល្លឺម៉ង់

មេធំ Bayern កំពុងជួបពិភាក្សាជាសំងាត់មួយ ជុំវិញការនាំយកតារាកំពូលនៅ PL រូបនេះ មកក្លឹប រដូវកាលក្រោយ

ក្លឹប Bayern Munich បានជួបប្រជុំជាសម្ងាត់ជាមួយទីភ្នាក់ងាររបស់ខ្សែប្រយុទ្ធក្រុម Manchester City កីឡាករ Leroy Saneជុំវិញការផ្លាស់ប្តូរ ដែលអាចទៅរួចមួយនៅរដូវក្តៅខាងមុខនេះ ។

Leroy Sane 

ជាក់ស្តែងនេះបើយោងតាមគេហទំព័រ SportBild របស់ប្រទេសអាល្លឺម៉ង់ ដែលបានបង្ហាញឲ្យដឹងថាការពិភាក្សាមួយ ត្រូវបានធ្វើឡើងរវាងលោក Hasan Salihamidzic នាយកផ្នែកកីឡារបស់ក្រុម Bayern និងអ្នកតំណាងរបស់ Sane កាលពីសប្តាហ៍មុន ។

គួរបញ្ជាក់ថាកីឡាករវ័យ ២៤ ឆ្នាំរូបនេះ ត្រូវបានគេគិតថាជាគោលដៅកំពូលមួយរបស់លោក Salihamidzic ខណ:គាត់បានធ្វើការទាក់ទងជាមួយអ្នកតំណាងរបស់កីឡាកររូបនេះ អស់មួយរយ:ពេលមកហើយផងដែរ ។

Leroy Sane

យ៉ាងណាមិញកិច្ចសន្យាបច្ចុប្បន្នរបស់ Sane នៅឯទឹកដី Etihad នឹងត្រូវដំណើរការរហូតដល់ឆ្នាំ ២០២១ ប៉ុន្តែក្លឹប Bayern ត្រូវបានគេគិតថាបានត្រៀមខ្លួន ដើម្បីធ្វើការផ្តល់ជូននូវកិច្ចព្រមព្រៀងធំមួយ ក្នុងការសម្រេចនូវគោលដៅដ៏សំខាន់របស់ពួកគេមួយនេះ ។

រំលឹកផងដែរថា​ Sane ក៏ហាក់ដូចជាមានបំណងផ្លាស់ទៅកាន់កីឡដ្ឋាន Allianz Arena ផងដែរ កាលពីរដូវក្តៅមុន ប៉ុន្តែដោយសារតែការរងរបួសសរសៃពួរជង្គង់ អំឡុងទទួលបានជ័យជំនះក្នុងពានរង្វាន់ Community Shield លើក្រុម Liverpool កាលពីខែសីហា ទើបធ្វើឲ្យការផ្លាស់ប្តូរទាំងឡាយត្រូវបញ្ឈប់វិញ ៕

Leroy Sane

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Icardi ទម្លាយថាគេគ្មានចិត្តលេងឲ្យ PSG តទៀតទេ នៅពេលកុងត្រាចប់ ដោយសារចង់លេងឲ្យក្លឹប ២ នេះវិញ

កីឡាករ Mauro Icardi បានបង្ហាញថារូបគេមានគោលបំណងវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ នៅពេលដែលកិច្ចសន្យាខ្ចីជើង នៅឯក្រុម Paris Saint-Germain ត្រូវបញ្ចប់នៅរដូវក្តៅខាងមុខនេះ ។

Mauro Icardi 

គួររំលឹកថាខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លឹប Inter Milan ដោយគ្រូបង្វឹកលោក Antonio Conte កាលពីរដូវក្តៅមុន និងបានចូលរួមជាមួយក្លឹបយក្សបារាំង ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល ។

ហើយយ៉ាងណាមិញក្រោយពេលមកដល់ Icardi បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់គេ ដោយអាចរកបាន ២០ គ្រាប់ ក្នុងការបង្ហាញខ្លួន ៣១ លើក នឹងបានជួយឲ្យក្រុមនៅ Ligue 1 មួយនេះ អាចឆ្លងផុតវគ្គ ១៦ ក្រុមចុងក្រោយ ក្របខ័ណ្ឌ Champions League ផងដែរ ។

Mauro Icardi

ប៉ុន្តែទោះជាយ៉ាងណាយោងតាមរបាយការណ៍ពី Calciomercato បានអះអាងថា Icardi មិនបានមើលឃើញពីអនាគតវែងឆ្ងាយរបស់គេ នៅក្នុងក្រុមរបស់លោក Thomas Tuchel ទេ ហើយចង់វិលត្រឡប់ទៅកាន់ Serie A វិញនៅរដូវក្តៅខាងមុខ ។

Mauro Icardi

លើសពីនេះរបាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា Icardi អាចនឹងពេញចិត្ត ផ្លាស់ទៅលេងឲ្យក្លឹប Juventus ឬ Napoli ប្រសិនបើក្រុម Inter Milan នៅតែរក្សារចិត្តមិនចង់បានរូបគេវិលចូលក្រុម បើទោះបីកិច្ចសន្យានៅឯទឹកដី San Siro ត្រូវបញ្ចប់នៅឆ្នាំ ២០២២ ក្តី ៕

ប្រភព: Daily  Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker