fbpx
Loading...
ពត៌មានដោះដូរកីឡាករអាល្លឺម៉ង់អេស្ប៉ាញ

មេធំ Bayern Munich ត្រៀមលុយធំ ដើម្បីទាក់យកខ្សែបម្រើ Real Madrid

កាលពីថ្មីៗនេះ ប្រធានធំរបស់ Bayern Munich បានអះអាងថា ក្លឹបរបស់លោក ត្រូវការរុះរើក្រុម ដើម្បីអាចបន្ដមានឈ្មោះជាក្រុមយក្សនៅលីគកំពូលអាល្លឺម៉ង់ ហើយកាសែត SportBild បានចង្អុលបង្ហាញថា ខ្សែបម្រើ Isco របស់ Real Madrid ជាគោលដៅសំខាន់មួយដែល Bayern ចង់បាន។

ម្ចាស់ពានលីគកំពូលអាល្លឺម៉ង់ ២៨សម័យមួយនេះ បានសំលឹងឃើញ Isco ដែលមិនសូវមានឱកាស ជាប់ជម្រើសដំបូង ចាប់តាំងពីលោក Santiago Solari បានជំនួសតំណែងអតីតអ្នកចាត់ការក្លឹប Julen Lopetegui កាលពីខែតុលាកន្លងទៅ។

ហើយបើតាមប្រភពកាសែតអាល្លឺម៉ង់ខាងលើ ក៏បានបញ្ជាក់បន្ថែមថា ការទាក់ទងជាបឋម បានធ្វើឡើងរួចមកហើយ កាលពីរដូវក្ដៅ កន្លងទៅ ប៉ុន្ដែ Bayern នៅពិចារណារឿងតំលៃទិញផ្ដាច់កុងត្រារបស់ ខ្សែបម្រើអេស្ប៉ាញ ដែលត្រូវបានកំណត់ ៧០០លានអឺរ៉ូ ហើយពួកគេអាចនឹងរិះរកវិធីធ្វើយ៉ាងណា ចាកនាំយកកីឡាករវ័យ២៦ឆ្នាំរូបនេះ ចេញពីទឹកដី Bernabeu តាមលទ្ធភាពដែលអាចធ្វើទៅបាន៕

ប្រភព៖ AS

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker