បារាំង ពត៌មានដោះដូរកីឡាករ អ៊ីតាលី

មេធំ Lyon ថាក្រៅពី Barcelona មានក្លឹបមួយនៅអ៊ីតាលីក៏ចង់បាន Depay ដែរ

ប្រធានក្លឹប Lyon លោក Michel Aulas បានបញ្ជាក់ថា Barcelona មិនត្រឹមតែជាក្លឹបតែមួយដែលចាប់អារម្មណ៍ចង់បាន ខ្សែប្រយុទ្ធឆ្នើម Memphis Depay នោះទេ ដោយក្លឹប Roma ក៏ចង់បានកីឡាកររូបនេះផងដែរ។

Memphis Depay

ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ ត្រូវបានគេរំពឹងថាអាចនឹងផ្ទេរទៅកាន់ទឹកដី Camp Nou ក្នុងនាមជាកីឡាករដែលត្រូវជំនួសតំណែង Luis Suarez ដែលនឹងធ្វើដំណើរទៅចូលរួមជាមួយ Juventus នាពេលដ៏ខ្លីខាងមុខនេះ។

Memphis Depay & Ronald Koeman

កីឡាករវ័យ២៦ឆ្នាំ ជាកីឡាករដែលលោក Ronald Koeman បានស្នើសុំ Barcelona ទិញយកមកចូលរួមក្រុម ព្រោះពួកគេទាំងពីរនាក់ធ្វើការចុះសម្រុងនឹងគ្នា កាលលោកនៅដឹកនាំក្រុមជម្រើសជាតិហូឡង់។

Memphis Depay

ទោះជាយ៉ាងណាក្ដី ប្រធានក្លឹប Lyon លោក Aulas បានថ្លែងប្រាប់ Telefoot ថា៖ “Barcelona មិនមែនត្រឹមជាក្លឹបតែមួយនោះទេ(ដែលចង់បាន Depay) Roma ក៏ចង់បានដែរ។”

ប្រភព៖ Football Italia

អានអត្ថបទបន្ទាប់៖ មេធំក្លឹបមួយនៅបារាំង បានសារភាពថាក្រុមគាត់ក៏ធ្លាប់ពិចារណាចំពោះលទ្ធភាព ដើម្បីចុះហត្ថលេខាលើ Messi ផងដែរ

នាយកផ្នែកកីឡាលោក  Leonardo បានសារភាពឲ្យដឹងថាក្លឹប Paris Saint-Germain របស់គាត់ ក៏បានព្យាយាមសិក្សាពីលទ្ធភាពក្នុងការចុះហត្ថលេខាជាមួយកីឡាករ Lionel Messi ផងដែរ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានប្រកាសអំពីចេតនារបស់គេ នៅក្នុងការចាកចេញពីក្រុម Barcelona ។

Leonardo  

ជាក់ស្តែង Messi បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅជុំវិញបាល់ទាត់ពិភពលោកទាំងមូល នៅពេលដែលគេបានប្រកាសពីចេតនាចាកចំពោះការចាកចេញពីក្លឹប La Liga ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ ខណ:ពេលដែលក្លឹប Barca បានធ្វើការជំទាស់ នឹងទាមទារឲ្យមានការដាក់សំណើរហូតដល់ ៧០០ លានផោន​ក៏ដោយ ។

Lionel Messi

ប៉ុន្តែទោះជាយ៉ាងណា នៅរយ:ពេលថ្មីៗចុងក្រោយនេះ Messi បានបង្ហើបប្រាប់ទៅកាន់ Goal ថារូបគេនឹងនៅតែបន្តស្នាក់នៅទឹកដី Camp Nou បន្តទៀត ដើម្បីដំណើការកិច្ចសន្យារបស់គេរហូតដល់បញ្ចប់នៅរដូវក្តៅក្រោយសឹមគិតរឿងអនាគតម្តងទៀត ព្រោះមិនចង់មានរឿងក្តីក្តាន់រហូតដល់ឈានដល់ការឡើងតុលាការជាមួយក្រុម Barca ។

Lionel Messi

មិនតែប៉ុណ្ណោះវាត្រូវគេយល់យ៉ាងច្បាស់ថាក្រុម Manchester City អាចជាទិសដៅដ៏ធំមួយសម្រាប់ម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាលរូបនេះ ខណ:ពេលដែលក្រុមសេដ្ឋីបារាំង PSG ក៏បានធ្វើការពិចារណាធចំពោះការផ្លាស់ប្តូរមួយសម្រាប់ Messi ផងដែរ នេះបើយោងតាមការបញ្ជាក់របស់ប្រធានផ្នែកកីឡាករលោក Leonardo  ។

Leonardo

លើសពីនេះលោក Leonardo  និយាយថា ៖ ” ថ្ងៃនេះនៅពេលអ្នកគិតអំពីស្ថានភាពហិរញ្ញវត្ថុ គឺវាមានភាពស្មុគស្មាញខ្លាំងណាស់ ។ ហើយនៅពេលយើងត្រូវបានគេប្រាប់ថា Messi កំពុងចង់ចាកចេញពី Barca ពួកគេក៏ចាប់ផ្តើមពិចារណាភ្លាម ។ បន្ទាប់មកយើងក៏ចាប់ផ្តើមសួរខ្លួនឯងថាតើរឿងនេះវានឹងអាចទៅរួចដែរឬទេ? ព្រោះគាត់គឺជាកីឡាករម្នាក់ ដែលយើងមិនអាចធ្វើការពិភាក្សាអ្វីបានច្រើននោះទេ ” ។

ប្រភព: Goal 

You may also like