ពត៌មានដោះដូរកីឡាករ អ៊ីតាលី អេស្ប៉ាញ

មេធំ Napoli ទំលាយថា បានបោះបង់ឱកាសទិញខ្សែប្រយុទ្ធ Real Madrid ក្រោយពេលចុះហត្ថលេខាជាមួយ Osimhen

ប្រធានក្លឹប Napoli លោក Aurelio De Laurentiis បានបង្ហើបថា លោកបានបោះបង់ឱកាស ក្នុងការចុះហត្ថលេខា ខ្សែប្រយុទ្ធ Luka Jovic របស់ក្លឹប Real Madrid ដោយសារចង់បានកីឡាករ Victor Osimhen របស់ក្លឹប Lille ជាង។

Luka Jovic

កីឡាករ Osimhen បានព្រមព្រៀងក្នុងការផ្ទេរមកកាន់ទឹកដី Stadio San Paolo ក្នុងតម្លៃបំបែកកំណត់ត្រារបស់ក្លឹប ៥០លានអឺរ៉ូ កាលពីសប្ដាហ៍មុន ខណៈដែលខ្សែប្រយុទ្ធប៉ូឡូញ Arkadiusz Milik អាចនឹងត្រូវចាកចេញ មុនពេលចាប់ផ្ដើមរដូវកាលក្រោយ។

Victor Osimhen

ទោះបីជាទិញបាន Osimhen មកចូលក្រុមទៅហើយក្ដី ប៉ុន្ដែលោក De Laurentiis បានបញ្ជាក់ថា Jovic ធ្លាប់ស្ថិតនៅក្នុងបញ្ជីកីឡាករគោលដៅ នៅក្នុងក្រុមរបស់លោក ប៉ុន្ដែលោកបានបោះបង់ឱកាសទិញយករូបគេមកចូលក្រុម។

Luka Jovic

លោក De Laurentiis បាននិយាយថា៖ “យើងបានជួបជាមួយលោក Ramadani (ភ្នាក់ងាររបស់ Jovic) ហើយយើងអាចឈានដល់ការព្រមព្រៀងសម្រាប់រូបគេ ឬ Sardar Azmoun របស់ក្រុម Zenit។ ទោះបីជាយ៉ាងណាក្ដី ជម្រើសដែលយើងទទួលបានគឺ Osimhen បានកើតឡើង យើងជ្រើសយករូបគេ។”

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ ក្លឹប​នៅ Serie A មួយ​ទៀត​ហើយ បាត់​ឈ្មោះ​ចេញ​ពី​ហ្គេម FIFA 21

ក្រុមហ៊ុន​ផលិត​ហ្គេម EA Sports បាន​បញ្ជាក់​ជា​ផ្លូវការ​ហើយ​ថា សម្រាប់​ហ្គេម FIFA 21 នឹង​គ្មាន​ការ​ប្រើប្រាស់​ឈ្មោះ​ផ្លូវការ​របស់ AS Roma ទៀត​នោះ​ទេ ពោល​គឺ​ប្តូរ​ទៅ​ជា​ឈ្មោះ​ក្រៅ​ផ្លូវការ <<Roma FC>> វិញ។

FIFA 21

នេះ​ជា​ក្រុម​បាល់ទាត់​ទី​ពីរ​នៅ Serie A បន្ទាប់​ពី Juventus ដោយ​សេះ​បង្កង់​ដែល​បាន​ចុះ​ហត្ថលេខា​សហការ​ជាមួយ​ហ្គេម Pro Evolution Soccer ឬ​ហៅ PES ក៏​ប្តូរ​ឈ្មោះ​លើ​ហ្គេម FIFA ទៅ​ជា <<Piemonte Calcio>> ខុស​ពី​ឈ្មោះ​ផ្លូវការ​ដូច​គ្នា។

AS Roma

យ៉ាងណាមិញ​សម្រាប់​ក្លឹប Roma ក្រុមហ៊ុន EA Sports បាន​សង្កត់​ធ្ងន់​ថា​ផ្លាស់ប្តូរ​តែ​ឈ្មោះ និង​ឈុត​សំលៀកបំពាក់​ប៉ុណ្ណោះ តែ​សមាសភាព​កីឡាករ​និង​ចង្វាក់​លេង​បែប​ណា​នោះ គឺ​នៅ​រក្សា​ដដែល។ ហ្គេម FIFA 21 នឹង​ប្រកាស​បើក​ឲ្យ​លេង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ៩ ​តុលា ឆ្នាំ ២០២០៕

ប្រភព៖ SportBible

 

You may also like