fbpx
បារាំងពត៌មានដោះដូរកីឡាករ

មេធំ PSG បើកដៃឲ្យក្លឹបដទៃចូលចែចូវ Neymar ក្រោយប្រកាសចេញតម្លៃខ្លួនមួយ សម្រាប់តារាឆ្នើមរូបនេះ

នាយកផ្នែកកីឡារបស់ក្រុម Paris Saint-Germain លោក Leonardo Araujo បានប្រកាសថា Neymar នឹងត្រូវដាក់លក់ នៅរដូវកាលដោះដូរកីឡាករ នារដូវក្តៅខាងមុខនេះ ។

Leonardo Araujo

ជាក់ស្តែងខ្សែប្រយុទ្ធសញ្ជាតិប្រេសុីល ដែលបានតស៊ូជាមួយនឹងបញ្ហារបួសជាច្រើន នៅរដូវកាលនេះ ត្រូវបានគេផ្តល់ឱកាសដើម្បីចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខនេះ ខណ:របាយការណ៍ពី Goal បានរាយការណ៍ថា Barcelona កំពុងព្យាយាមតាមចុះហត្ថលេខាលើកីឡាកររូបនេះ ទៅកាន់ទឹកដី​ Camp Nou វិញ ។

Neymar

ហើយយ៉ាងណាមិញភាគីខាងក្លឹបបារាំងកំពុងតែស្វែងរកការផ្តល់ជូនតម្លៃខ្លួនណាមួយ សម្រាប់ Neymar ពីសំណាក់ក្លឹបដទៃ ឲ្យដូចទៅនឹងតម្លៃ ដែលពួកគេបានចំណាយកាលពីឆ្នាំ ២០១៧ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៣៦ លានផោន ដើម្បីឃើញខ្សែប្រយុទ្ធរូបនេះ​ អាចចាកចេញពីទឹកដី Parc des Princes នៅរដូវក្តៅខាងមុខ ។

Neymar

គួរបញ្ជាក់ថានៅក្នុងស្ថានភាពនេះ ក្លឹប PSG យល់ថាពួកគេចាំបាច់ត្រូវលក់តារាឆ្នើមក្នុងក្រុមម្នាក់ចេញ ដើម្បីរក្សាទុក Mbappe ព្រោះពួកគេចាត់ទុកថាខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ជាកីឡាករម្នាក់ ដែលពួកគេមិនអាចបាត់បង់បាននោះទេ បើទោះមានការផ្តល់ជូនតម្លៃខ្លួនច្រើនណាក៏ដោយ ៕

ប្រភព:  Mirror

អានអត្ថបទបន្ទាប់៖ Inter Milan ដាក់គោលដៅលើតារាឆ្នើម Man Utd ម្នាក់ ក្នុងចំណោមកីឡាករ ២ រូបផ្សេងទៀត មកជំនួស Martinez

ក្រុម Inter Milan មានអារម្មណ៍ថានឹងអាចត្រូវបាត់បង់កីឡាករ  Lautaro Martinez នៅរដូវក្តៅខាងមុខនេះ ខណ: Barcelona  កំពុងស្ថិតនៅក្នុងចំណោមក្លឹបធំៗដទៃទៀត ដែលគ្រោងនឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ ។

Lautaro Martinez  

គួរបញ្ជាក់ថាកីឡាករវ័យ ២២ ឆ្នាំរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ពីសំំណាក់ក្លឹបយក្សនៅអេស្ប៉ាញមួយ បន្ទាប់អាចស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ ក្នុងការបង្ហាញខ្លួន ៣១ លើក សម្រាប់ក្រុមរបស់លោក Antonio Conte ។

Timo Werner

ជាក់ស្តែង Martinez ត្រូវបានគេចាត់ទុកថាជាអ្នកជំនួសតំណែងដ៏សក្តិសមបំផុតមួយ សម្រាប់កីឡាករ Luis Suarez ខណ:បច្ចុប្បន្នរូបគេ មានវ័យ ៣៣ ឆ្នាំទៅហើយនោះ ។ ចំណែកឯកីឡាករ Ousmane Dembele ក៏ទំនងនឹងចាកចេញពីក្លឹបផងដែរ បន្ទាប់ពីមានបញ្ហារបួសជាបន្តបន្ទាប់ ។

Pierre-Emerick Aubameyang

មិនតែប៉ុណ្ណោះរបាយការណ៍ចុងក្រោយពី Mundo Deportivo ក៏បានអះអាងផងដែរថាក្រុម Inter Milan កំពុងចាប់ផ្តើមស្វែងរកអ្នកជំនួសតំណែង Martinez រួចរាល់ផងដែរ​ ខណ:ពួកគេចាត់ទុកកីឡាករ Pierre-Emerick Aubameyang,  Timo Werner និងកីឡាករ Anthony Martial របស់ក្រុម Manchester United ជាគោលដៅដ៏សំខាន់របស់ពួកគេ ៕

Anthony Martial

ប្រភព: Daily Mail 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker