fbpx
បាល់ទាត់អាស៊ី

ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​នៅ​លីគ​ជប៉ុន ថា​ខ្លួន​រមែង​រៀន​សូត្រ​តាម​កីឡាករ ៤ រូប​នេះ

អ្នក​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ MVP 2019 នៅ​ឯ J.League របស់​ប្រទេស​ជប៉ុន គឺ​កីឡាករ Teruhito Nakagawa បាន​បង្ហាញ​ឈ្មោះ​កីឡាករ ៤ រូប​នៅ​តំបន់​អឺរ៉ុប ដែល​លោក​ប្រាប់​ត្រង់ៗ​ថា​បាន​រៀន​សូត្រ​តាម​ពួក​គេ​នូវ​បច្ចេកទេស​ផ្សេងៗ​លើ​ទីលាន​ប្រកួត។

Lionel Messi
Teruhito Nakagawa

Nakagawa ​រក​បាន ១៥ គ្រាប់​និង Assist ១០ លើក​កាល​ពី​រដូវ​កាល​មុន និង​ជា​ចំណែក​យ៉ាង​សំខាន់​បាន​ជួយ​ឲ្យ​ក្លឹប Yokohahma F.Marinos ឈ្នះ​ពាន ជាមួយ​នឹង​ពិន្ទុ​នាំ​មុខ​ចំនួន ៦ ពិន្ទុ។

ប្រាប់​គេហទំព័រ FIFA.com ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ ២៧ ឆ្នាំ​និយាយ៖ “ខ្ញុំ​តែងតែ​តាម​មើល​កីឡាករ​ដែល​លេង​នៅ​តំណែង​ដូច​ជា​ខ្ញុំ ក្នុង​នោះ​មាន​ដូច​ជា Lionel Messi, Mohamed Salah, Eden Hazard និង Raheem Sterling ដោយ​ពួក​គេ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ខ្ញុំ​តាម​មើល​ការ​លេង​របស់​ពួក​គេ ការ​ដែល​ពួក​គេ​បណ្តើរ​បាល់​ផុត​ខ្សែ​ការពារ និង​ការ​ឆ្ពោះ​ទៅ​រក​ការ​ស៊ុត​បាល់”។

Teruhito Nakagawa
Sterling/Salah

លោក​បន្ថែម៖ “បើ idol របស់​ខ្ញុំ​កាល​ពី​នៅ​ក្មេង គឺ David Beckham ខ្ញុំ​ចូលចិត្ត​គាត់​ព្រោះ​គាត់​ជា​កីឡាករ​មាន​ទំនុកចិត្ត​អាច​ដោះស្រាយ​បញ្ហា​លើ​ទីលាន និង​គាត់​លេង​បាន​យ៉ាង​ល្អ​បំផុត​មួយ”៕

ប្រភព៖ FIFA.com

អានអត្ថបទបន្ទាប់៖ Juventus និង Chelsea កាន់តែខិតជិតបញ្ចប់ការផ្លាស់ប្តូរ សម្រាប់តារាឆ្នើមម្នាក់ នៅរដូវក្តៅខាងមុខ

កីឡាករ Emerson Palmieri អាចនឹងចាកចេញពីក្របខ័ណ្ឌ Premier League ដើម្បីចូលរួមជាមួយលោក Maurizio Sarri នៅឯក្លឹប Juventus ខណ:កិច្ចព្រមព្រៀងមួយ កំពុងខិតជិតបញ្ចប់ ជាមួយតម្លៃខ្លួន ២៥ លានអឺរ៉ូ ។

Emerson Palmieri

គួរបញ្ជាក់ផងដែរថាក្រុមសេះបង្គង់ Juventus កំពុងស្វែងរកខ្សែការពារ សម្រាប់មកពង្រឹងក្រុមរបស់ពួកគេ នៅរដូវក្តៅខាងមុខនេះ ខណ:ខ្សែការពារសញ្ជាតិអុីតាលីរូបនេះ អាចជាជម្រើសដ៏សក្តិសមមួយ សម្រាប់ក្រុមរបស់គ្រូបង្វឹកលោក  Sarri នៅរដូវកាលក្រោយ ។

Emerson Palmieri

ហើយយ៉ាងណាមិញបើយោងតាមរបាយការណ៍ពី ‘Tuttosport’  បានឲ្យដឹងថាក្រុម Juventus កំពុងខិតជិតបញ្ចប់ការចុះហត្ថលេខាជាមួយ Emerson ខណ:ក្រុមតោខៀវ Chelsea នឹងស្នើសុំតម្លៃខ្លួនប្រមាណ ២៥ លានអឺរ៉ូ សម្រាប់តារាឆ្នើមរបស់ពួកគេរូបនេះ ។

Emerson Palmieri

រំលឹកផងដែរថា  Emerson បានផ្លាស់ប្តូរមកកាន់ទឹកដី Old Trafford ពីក្រុម AS Roma នៅក្នុងឆ្នាំ ២០១៨ ដោយអាចបង្ហាញខ្លួនបាន ២៩ ប្រកួតហើយ គិតមកទល់ពេលនេះ ៕

ប្រភព: Besoccer 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker