fbpx
អេស្ប៉ាញ

រកឃើញកំពូលអ្នកចាំទីធ្វើបានល្អបំផុត សំរាប់រដូវកាលថ្មីនៅ La Liga ប៉ុន្ដែមិនមែន Oblak ឬ Stegen

អ្នកចាំទី Unai Simon បានរបូតគ្រាប់បាល់តែ៣គ្រាប់ប៉ុណ្ណោះ សំរាប់៧ប្រកួតដំបូងសំរាប់ក្រុម Athletic Bilbao នៅលីគកំពូលអេស្ប៉ាញ ដែលជាស្ថិតប្រសើរជាង តារាឆ្នើម Jan Oblak និង Marc-Andre Ter Stegen។

បើគិតស្ថិតិជាមធ្យម អ្នកចាំទី Simon របូតគ្រាប់បាល់ជាមធ្យមតែ ០.៤៣គ្រាប់ប៉ុណ្ណោះ ក្នុងមួយប្រកួត ដែលជាស្ថិតិទាបបំផុតនៅក្នុងលីគ។

អ្នកចាំទី Oblak របស់ Atletico Madrid ឈរនៅលំដាប់ទី២ ដោយរបូតគ្រាប់បាល់ជាមធ្យម ០.៥គ្រាប់ ក្នុងមួយប្រកួតបើគិតដល់ពេលបច្ចុប្បន្ននេះ។

សំរាប់លេខ៣បានទៅលើ Ruben Martinez របស់ក្រុម Osasuna។ អ្នកចាំទីរូបនេះ បានរបូត៧គ្រាប់ ក្នុងចំណោម ៨ប្រកួតដែលមានន័យថា ជាមធ្យមរូបគេរបូត ០.៨៨គ្រាប់ក្នុងមួយប្រកួត។

ដោយឡែក Ter Stegen បានធ្វើឲ្យរបូតគ្រាប់បាល់ ១០គ្រាប់ ហើយបើគិតជាមធ្យមរូបគេ បានធ្វើឲ្យគូប្រកួតទំលុះសំណាញ់ទី ១.២៥គ្រាប់ ក្នុងមួយប្រកួត៕

ប្រភព៖ Be Soccer

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker