fbpx
UEFA

រកឃើញម្ចាស់ពានគ្រាប់បាល់ល្អបំផុត ប្រចាំរដូវកាលនៅ UCL 2018/19

គ្រាប់បាល់ហ្វ្រីឃីគដ៏អស្ចារ្យរបស់ Lionel Messi សំរាប់ Barcelona នៅក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ត្រូវបានបោះឆ្នោត ជាគ្រាប់បាល់ល្អបំផុត ប្រចាំរដូវកាលរបស់ UEFA Champions League 2018/19។

នៅនាទីទី៨១ នៃការប្រកួតនៅទឹកដី Camp Nou ខ្សែប្រយុទ្ធអាហ្សង់ទីនបានស៊ុតបាល់ហ្វ្រីឃីគ ដែលមានចំណាយជិត៣០ម៉ែត្រ បញ្ចូលទីបានយ៉ាងល្អនៅជ្រុងខាងឆ្វេង ដែលធ្វើអោយអ្នកចាំទីឆ្នើម Alisson មិនអាចជួយសង្គ្រោះបាន។

គួររំលឹកថា Messi រកគ្រាប់បាល់បាន ១២គ្រាប់ សំរាប់ការបង្ហាញខ្លួន ១២ប្រកួតសំរាប់ Barcelona នៅ UCL រដូវកាលមុន ហើយបាល់ហ្វ្រីឃីគនោះជាគ្រាប់បាល់ចុងក្រោយ របស់ប្រធានក្រុមអ្នកមានបុណ្យ បន្ទាប់ពីត្រូវបរាជ័យធ្លាក់ចេញពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់នឹង Liverpool ដោយលទ្ធផល ៤-០៕

ប្រភព៖ SPORT

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker