fbpx
បាល់ទាត់អឺរ៉ុប

រង្គើ Bundesliga ​យប់នេះ ក្រុម Top 6 ប៉ះ​គ្នា​សុទ្ធ​តែ​គូ​ល្អ​មើល មាន​ផ្សាយ​លើ​ទំព័រ CTS-Sports

ការ​ប្រកួត​នា​ជុំ​ទី ២៧ បាន​ត្រលប់​មក​ទៀត​ហើយ​នៅ​លីគ Bundesliga របស់​អាល្លឺម៉ង់ ដែល​ជា​លីគ​ត្រលប់​មក​បើក​ការ​ប្រកួត​មុន​គេ​បង្អស់​ប្រចាំ​លីគ​កំពូល​អឺរ៉ុប។

Dortmund
Bundesliga

កាល​ពី​សប្តាហ៍​មុន យើង​បាន​ជួប​គ្នា​ម្តង​រួច​មក​ហើយ​លើ​ទំព័រ CTS Sports ដែល​មាន​បងប្អូន​បុក​មក​ទស្សនា​ជា​ច្រើន​ហូហែ​ក្រោយ​ខកខាន​ការ​ទស្សនា​កីឡា​បាល់ទាត់​អស់​រយៈ​ពេល​ជាង ២ ខែ។

នៅ​សប្តាហ៍​នេះ គឺ​កាន់​តែ​ពិសេស​ថែម​ទៀត ពោល​គឺ​មាន​ក្រុម​ខ្លាំង​ជួប​គ្នា ហើយ​ភាគច្រើន​សុទ្ធ​តែ​ក្រុម​ឈរ​នៅ​ចំណាត់ថ្នាក់ Top 6 ថែម​ទៀត។ CTS Sporst នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​សំខាន់ៗ ៤ ដូច​ខាង​ក្រោម៖

  • Borussia M’Gladbach ប៉ះ Bayer Leverkusen ​វេលា​ម៉ោង ០៨:៣០ នាទី​យប់​ថ្ងៃ​ទី ២៣ ​ឧសភា (ក្រុម​លេខ ៣ ប៉ះ​លេខ ៥)
  • Wolfsburg ប៉ះ Dortmundវេលា​ម៉ោង ០៨:៣០ នាទី​យប់​ថ្ងៃ​ទី ២៣ ​ឧសភា (ក្រុម​លេខ ៦ ប៉ះ​លេខ ២)
  • Freibrug ប៉ះ Werder Bremenវេលា​ម៉ោង ០៨:៣០ នាទី​យប់​ថ្ងៃ​ទី ២៣ ​ឧសភា
  • Bayern Munich ប៉ះ Frankfurtវេលា​ម៉ោង ១១:៣០ នាទី​យប់​ថ្ងៃ​ទី ២៣ ​ឧសភា

កុំភ្លេចណា ជួបគ្នានៅរាត្រីថ្ងៃសោរ៍នេះ ជាមួយ Admin សូរិយា, Admin G1 និង Admin បូរិន លើ​ទំព័រ CTS Sports!

អានអត្ថបទបន្ទាប់៖ គ្រាន់តែលឺ Barca ចង់សារ៉េចេញដើម្បីនាំយក Martinez មកវិញ ខណ: Vidal ចេញមុខនិយាយប៉ុន្មានម៉ាត់យ៉ាងខ្លីថា……….

Arturo Vidal បានបញ្ជាក់យ៉ាងច្បាស់ថារូបគេគ្មានចេតនាចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ដើម្បីស្វែងរកទ្រនំលេងថ្មីនោះទេ ខណ:រូបគេបានបញ្ជាក់ថាកំពុងសប្បាយចិត្តនៅឯទឹកដី Camp Nou បើទោះពេលនេះមិនសូវទទួលបានឱកាសលេងច្រើនក៏ដោយ ។

ជាក់ស្តែងក្នុងថ្ងៃកំណើតគម្រប់ ៣៣ ឆ្នាំ Vidal បានប្រាប់អ្នកកាសែត Mario Velasco ថា ៖ “ ខ្ញុំពិតជារីករាយ និងមានភាពសុខស្រួលនៅក្នុងទីក្រុងបាសេឡូណា ហើយជាការពិតខ្ញុំចង់ស្នាក់នៅទីនេះ ។ ខ្ញុំក៏មានអារម្មណ៍ល្អជាងមុនផងដែរ ។ ទីនេះជាក្រុមដ៏ល្អបំផុត ហើយខ្ញុំមានមិត្តល្អនៅក្នុងក្រុមផងដែរ ” ។

Arturo Vidal

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយផែនការរបស់ក្រុម Barcelona នៅរដូវក្តៅខាងមុខនេះ គឺមានបំណងចង់ដាក់បញ្ចូល Vidal និង Ivan Rakitic ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយ សម្រាប់ខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez វិញ ។

Lautaro Martinez

ដោយឡែកខ្សែប្រយុទ្ធសញ្ជាតិឈីលីរូបនេះ ហាក់មិនបានចេតនាណាមួយ ដែលធ្វើឲ្យរូបគេចង់ចាកចេញពីក្លឹប Barca នោះទេ ដោយរូបគេបានទទូចថា ៖ ” ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់អ្វីដែលនឹងកើតឡើង ទាំងក្នុងក្របខ័ណ្ឌ Champions League និងនៅ La Liga ។ យើងស្ថិតនៅកំពូលតារាង ហើយយើងមានឱកាសដ៏អស្ចារ្យក្នុងការឈានទៅរកការប្រកួតក្នុងក្របខ័ណ្ឌ Champions League កាន់តែល្អប្រសើបន្ថែមទៀត ” ៕

ប្រភព: Daily Mail 

Close

Adblock Detected

Please consider supporting us by disabling your ad blocker