fbpx
អង់គ្លេស

របួសមួយក្ឌាំង! តារាឆ្នើម Man Utd ម្នាក់ អាចរកចំណូលបានជិត ៣ ម៉ឺនផោន ក្នុងការលេងលើទីលាន ត្រឹមពេល ១ នាទី

Paul Pogba ត្រូវបានគេដាក់ឈ្មោះផ្លូវការថាជាកីឡាករ ដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុត ក្នុងការលេងនៅលើទីលានមួយនាទី នៅឯក្របខ័ណ្ឌ Premier League ។

Paul Pogba  

ជាក់ស្តែងខ្សែបម្រើក្រុមបិសាចក្រហមរូបនេះ ទទួលបានប្រាក់ឈ្នួលគួរឱ្យភ្ញាក់ផ្អើលចំនួន ២៨,៧៣៥ ផោន សម្រាប់ការលេងរៀងរាល់ ៦០ វិនាទី ក្នុងនាមជាកីឡាកររបស់ក្រុម Man Utd រយៈពេល ១២ ខែចុងក្រោយ ។

Paul Pogba

ជាក់ស្តែងអត្រានេះបានធ្វើឱ្យរូបគេ ក្លាយជាកីឡាករឈរនៅចំណាត់ថ្នាក់លេខ ១ នៅក្នុងលីគមានជាងគេបំផុតនៅលើពិភពលោក ដែលទទួលបានប្រាប់ឈ្នួលខ្ពស់បំផុត ដោយផ្នែកលើនាទីលេងជាក់ស្តែងនៅលើទីលាន ធៀបទៅនឹងថ្លៃឈ្នួលដែលគេទទួលបានប្រឆាំឆ្នាំនៅក្នុងក្រុម Man Utd ។

បញ្ជាក់ថាការសិក្សានេះ គឺទទួលបានពី OLBG ដោយប្រើទិន្នន័យហិរញ្ញវត្ថុពីបញ្ជីឈ្មោះអត្តពលិកដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោករបស់ Forbes ខណ:គេរកឃើញថា Pogba ទទួលបានប្រាក់ឈ្នួលជាមូលដ្ឋានចំនួន ២៣ លានដុល្លារ (១៧.៥៣ លានផោន) ដែលច្រើនជាងកីឡាករណាៗទាំង អស់សម្រាប់ការចំណាយពេលលេងនៅលើទីលាន ក្នុងរយៈពេល ១២ ខែ គិតដល់ថ្ងៃទី ១ ខែមិថុនា ។

Paul Pogba

ហើយដោយសាររដូវកាលនេះ Pogba ភាគច្រើនត្រូវបានរំខានដោយរបួស ដូច្នេះរូបគេអាចចូលលេងឲ្យក្រុមត្រឹមតែ ៦១០ នាទីប៉ុណ្ណោះនៅលើទីលាន ដែលធ្វើឲ្យគេទទួលបានចំណូល ៣៧,៧០៥ ដុល្លារ (២៨,៦៩៩ ផោន) សម្រាប់ការលេងរៀងរាល់ ៦០ វិនាទី ។ ហើយនេះមានន័យថាខ្សែបម្រើសញ្ជាតិបារាំងរូបនេះ ចំណាយពេលលេងតិចជាងកន្លះម៉ោងប៉ុណ្ណោះនៅទីលាន ដើម្បីទទួលបានទឹកប្រាក់ ១ លានដុល្លារយ៉ាងងាយ ចូលហោប៉ៅ ៕

Paul Pogba

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ ឃើញ​តែ​ឈ្នះ​ពាន​ តែបើ​មើល​ឲ្យ​ស៊ី​ជម្រៅ ស្ថិតិ​លេង Juve ឆ្នាំ​នេះ អន់​ខ្លាំង​មិន​ធ្លាប់​មាន

Juventus បាន​ឈ្នះ​ពាន​ Serie A ៩ រដូវ​កាល​ជាប់​គ្នា ដោយ​រាប់​ចាប់​ពី​រដូវ​កាល ២០១១-១២ រៀង​មក ប៉ុន្តែ​ក្នុង​ចំណោម​រដូវ​កាល​ទាំង​នោះ គឺ​មាន​តែ​រដូវ​កាល ២០១៩/២០ នេះ​ទេ ដែល​សេះ​បង្កង់​បង្ហាញ​ទម្រង់​លេង និង​ទទួល​បាន​លទ្ធផល​អាក្រក់​បំផុត។

Juventus

ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ Sarri ក្លឹប​អ៊ីតាលី​មួយ​នេះ បាន​រង​បរាជ័យ​ដ៏​មិន​គួរ​ឲ្យ​ជឿ ដូច​ជា​កាល​ប៉ះ Cagilari ២-០, Udinese ២-១ និង​ចាញ់ Roma ថ្មីថ្មោង ៣-១ ជា​ដើម។ ជាង​នេះ​នៅ UCL នា​ជើង​ទី ១ ក៏​ចាញ់ Lyon ១-០ ថែម​ទៀត ពោល​ប្រសិន​ជើង​ទី ២ មិន​អាច​ស្រោចស្រង់​ទៀត​គឺ​កាន់​តែ​ធ្លាក់​កូដ​ខ្លាំង​បំផុត​ហើយ។

Maurizio Sarri

នៅ​តារាង​ពិន្ទុ Juventus បញ្ចប់​រដូវ​កាល​នៅ ៨៣ ពិន្ទុ នាំ​មុខ​ក្រុម​លេខ ២ Inter Milan តែ ១ ពិន្ទុ​គត់ ហើយ​របូត​គ្រាប់​បាល់​ដល់​ទៅ ៤៣ គ្រាប់​រដូវ​កាល​នេះ ដោយ​វា​ជា​រដូវ​កាល​ដែល​របូត​ច្រើន​គ្រាប់​បំផុត ធៀប​នឹង​ឆ្នាំ​ឈ្នះ​ពាន​ទាំង ៨ នៅ​រយៈ​ពេល​ចុង​ក្រោយ។

Juventus

មួយ​ផ្សេង​ទៀត នៅ ៣៨ ប្រកួត​សរុប គឺ​សេះ​បង្កង់​ទទួល​បរាជ័យ​ដល់​ទៅ ៧ លើក​ឯ​ណោះ រុញ​ឲ្យ​ការ​បាត់បង់​ពិន្ទុ​ពី​ការ​ប្រកួត​មាន​ដល់​ទៅ ២១ ពិន្ទុ​នាម​ជា​ក្រុម​ឈ្នះ​ជើង​ឯក បំបែក​កំណត់ត្រា​អាក្រក់​របស់ Roma ធ្លាប់​កើត​មាន​នា​រដូវ​កាល ១៩៨២-៨៣ បាត់បង់​តែ ២០ ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ Goal

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker