Uncategorized

រាប់​ចាប់​ពី​ឆ្នាំ ២០០០ កីឡាករ ១០ រូប​នេះ ឈ្នះ​ពាន​ច្រើន​បំផុត​ក្នុង​អាជីព

Lionel Messi បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប Barcelona នៅ​ឆ្នាំ ២០០៤ ស្រប​ពេល​ដែល Cristiano Ronaldo បង្ហាញ​ខ្លួន​ឲ្យ Sporting នៅ​ឆ្នាំ ២០០២ ប៉ុន្តែ​រយៈ​ពេល​កន្លង​ផុត​ជា​ច្រើន​ឆ្នាំ​មក​នេះ អ្នក​ទាំង​ពីរ​មិន​បាន​ឈរ​លេខ​រៀង​ទី ១ ទី ២ នាម​ជា​កីឡាករ​ឈ្នះ​ពាន​ច្រើន​បំផុត​ក្នុង​អាជីព​នោះ​ទេ។

តាម​របាយការណ៍​ពី GiveMeSport បង្ហាញ​ឈ្មោះ​កីឡាករ ១០ រូប ឈ្នះ​ពាន​ច្រើន​បំផុត​ទាំង​ពាន​នៅ​ក្លឹប+ជម្រើស​ជាតិ រាប់​ចាប់​ពី​ឆ្នាំ ២០០០ មក​ទល់​ឆ្នាំ​ ២០២០ មាន​ដូច​ត​ទៅ៖

១០) Zlatan Ibrahimovic – ៣៣ ពាន

៩) Sergio Busquets – ៣៣ ពាន

៨) Cristiano Ronaldo – ៣៣ ពាន

៧) Arjen Robben – ៣៤ ពាន

៦) Hossam Ashour – ៣៤ ពាន

៥) Gerard Pique – ៣៦ ពាន

៤) Maxwell – ៣៧ ពាន

៣) Lionel Messi – ៣៧ ពាន

២) Andres Iniesta – ៣៩ ពាន

១) Dani Alves – ៤១ ពាន

បញ្ជាក់​ថា កីឡាករ​ឈរ​លេខ​រៀង​ទី ១ Alves បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ក្លឹប​អាជីព​និង​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល ​នា​ឆ្នាំ ២០០៣ ហើយ​បាន​ឆ្លង​កាត់​ការ​លេង​ឲ្យ​ក្លឹប​ចំនួន ៦។ បុរស​វ័យ ៣៧ ឆ្នាំ ឈ្នះ​ពាន​នៅ​ជម្រើស​ជាតិ​ចំនួន ៥ និង​ពាន​នៅ​ក្លឹប​ចំនួន ៣៦។ សឹង​គ្រប់​រសជាតិ​មិន​ថា​តែ​ពាន​​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ត្បូង Copa America ពាន​អឺរ៉ុប UEFA Champions League ​និង​ពាន​តាម​ក្របខ័ណ្ឌ​នៃ​ប្រទេស​ប្រេស៊ីល អេស្ប៉ាញ បារាំង និង​អ៊ីតាលី៕

ប្រភព៖ GiveMeSport

You may also like