fbpx
បាល់ទាត់អឺរ៉ុបអាល្លឺម៉ង់

រួមរស់ ១៩ ឆ្នាំ ​លើក​ពាន ២១ លើក ទី​បំផុត​កីឡាករ Bayern សុំ​ក្លឹប​ចែកផ្លូវ​ហើយ

យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន Bleacher Report ​បាន​ឲ្យ​ដឹង​ថា​តារា​ឆ្នើម​ដាំ​ខ្ទឹម​មួយ​រូប​នៅ​ក្លឹប FC Bayern Munich គឺ​កីឡាករ Thomas Muller ​ថ្មីៗ​នេះ​បាន​ស្នើ​ក្លឹប​ចង់​ចាកចេញ​នា​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ​នេះ​ហើយ។

Thomas Muller
Thomas Muller

បុរស​វ័យ ៣០ ឆ្នាំ ​បាន​មក​រួមរស់​នៅ Bayern Munich ចាប់​តាំង​ពី​ឆ្នាំ ២០០០ ពោល​មក​ទល់​ពេល​នេះ​ចាយ​ពេល​អស់​ជិត ២ ទសវត្សរ៍ បង្ហាញ​ខ្លួន​សរុប​ប្រមាណ ៤៩៥ ប្រកួត និង​លើក​ពាន​ចំនួន ២១ ពាន​ឯ​ណោះ។

Thomas Muller

នា​រដូវ​កាល ២០១៩/២០ នេះ Muller ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​បាន ៧ ប្រកួត​នៅ Bundelisga ចូលរួម Assist ​បាន ៤ លើក ខណៈ​នៅ UCL ​បង្ហាញ​ខ្លួន​មួយ​លើក ស៊ុត​បាន​មួយ​គ្រាប់​ផង​ដែរ៕

ប្រភព៖ ​BR/Football

អានអត្ថបទបន្ទាប់៖ Pep ប្រាប់ប្រធានក្លឹប Man City ថាលោកអាចលាឈប់ពីការងារ បើសិនរឿងមួយនេះកើតមានឡើង

លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បានប្រាប់ប្រធានក្លឹបលោក Khaldoon Al Mubarak ថារូបលោកនឹងលាឈប់ ប្រសិនបើការដឹកនាំរបស់លោកនៅទឹកដី Etihad ប្រព្រឹត្តិទៅមិនតាមការរំពឹងទុក ។

គួរបញ្ជាក់ថាក្រុម Man City មាន ៨ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Premier League Liverpool ក្នុងរដូវកាលនេះ បន្ទាប់ពីចាញ់ក្រុម Wolves កាលពីថ្ងៃអាទិត្យកន្លងទៅ ។

ហើយយ៉ាងណាមិញលោក Guardiola បាននិយាយថាគាត់នឹងមិនបន្តធ្វើការងាររបស់លោកទៀតទេ ប្រសិនបើម្ចាស់ក្លឹប City មិនពេញចិត្ត ចំពោះការងាររបស់លោក​ ដែលកំពុងធ្វើនៅក្នុងពេលបច្ចុប្បន្ននេះ ។

មិនតែប៉ុណ្ណោះយោងតាម The Sun បានឲ្យដឹងថា លោក Pep ធ្វើការបញ្ជាក់ថា ៖ “ គាត់ដឹងថាខ្ញុំនឹងដើរចេញ ប្រសិនបើអ្វីៗមិនដើរតាមគម្រោង ។ ខ្ញុំនឹងផ្តល់អ្វីៗគ្រប់យ៉ាងដើម្បីចៀសវាងបញ្ហានោះ ហើយខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅមុខ។ គ្មានការផ្សះផ្សារអ្វីឡើយ” ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker