ពត៌មានដោះដូរកីឡាករ អេស្ប៉ាញ

លោក Koeman អាចនឹងត្រូវតតាំងជាមួយក្រុម R.Madrid ក្រោយបង្ហាញពីគោលដៅដូចគ្នា លើតារាឆ្នើមនៅ La Liga រូបនេះ

តាមរបាយការណ៍មួយបានបង្ហាញថាក្រុម Barcelona បានបង្ហាញការចាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាលរបស់ក្រុម Sevilla កីឡាករ Jules Kounde បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ កាលពីរដូវកាលមុន ។

Jules Kounde 

ជាក់ស្តែងកីឡាករសញ្ជាតិបារាំងរូបនេះ បានចុះកុងត្រាជាមួយក្រុម Sevilla ពីក្លឹប Bordeaux ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ២២ លានផោនកាលពីរដូវក្តៅមុន ខណ:គេអាចសម្របខ្លួនបានយ៉ាងល្អនៅក្នុងក្របខ័ណ្ឌ LaLiga ត្រឹមរដូវកាលដំបូង ដោយអាចជួយឲ្យក្រុមរបស់គេ មានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតនៅក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយផងដែរ ។

Jules Kounde

ហើយយ៉ាងណាមិញបើយោងតាមរបាយការណ៍ពី ​​Mundo Deportivo បានឲ្យដឹងថាគ្រូបង្វឹកថ្មីរបស់ក្លឹប Barcelona គឺលោក Ronald Koeman កំំពុងស្វែងរកជម្រើសខ្សែការពារថ្មីណាម្នាក់ ខណៈគាត់កំពុងព្យាយាមផ្លាស់ប្តូរក្រុមអេស្ប៉ាញមួយនេះ នៅរដូវកាលក្រោយ ។

មិនតែប៉ុណ្ណោះលោក Koeman ហាក់បានធ្វើការកោតសរសើរចំពោះល្បឿនរបស់ខ្សែការពារ Kounde រួមទាំងការចេញចាប់តាំងទីតាំងលេងបានយ៉ាងលេងនៅលើទីលានផងដែរ ហើយគាត់ជឿជាក់ថាកីឡាករវ័យ ២១ ឆ្នាំរូបនេះ នឹងអាចទទួលបានការអភិវឌ្ឍន៍ខ្លួនយ៉ាងល្អបន្ថែមទៀតផងដែរ ។

Jules Kounde

តែទោះជាយ៉ាងណា​ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថាក៏កំពុងតាម Kounde យ៉ាងយកចិត្តទុកដាក់បំផុតផងដែរ ខណៈគ្រូបង្វឹកលោក Zinedine Zidane ព្យាយាមស្វែងរកកីឡាករឆ្នើមម្នាក់ ដើម្បីមកជំនួសតំណែងរបស់ Sergio Ramos និង Eder Militao សម្រាប់រយ:ពេលយូរមួយ ៕

ប្រភព: Daily  Mail 

You may also like