fbpx
FIFAបាល់ទាត់អឺរ៉ុបអង់គ្លេស

លោក Mourinho បន់ស្រន់​ឲ្យ​កូន​ក្រុម​របស់​ខ្លួន​ម្នាក់​ធ្លាក់​ចេញ​ពី​វគ្គ​ជម្រុះ​នៅ World Cup

គ្រូ​បង្វឹក​លោក Manchester United លោក Jose Mourinho បាន​សង្កត់​ធ្ងន់​ថា​កីឡាករ Nemanja Matic គួរ​តែ​ត្រូវ​ការ​ពេលវេលា​សម្រាក ពោល​គឺ​រំពឹង​ចង់​ឲ្យ​ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​ស៊ែប៊ី​រូប​នេះ ធ្លាក់​ចេញ​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូល​នៅ World Cup

គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​បាន​បង្ហាញ​ការ​ជឿជាក់​ថា​ក្នុង​ពូល E នឹង​មាន​ក្លឹប ២ ដែល​ឆ្លង​ផុត នោះ​គឺ​ជម្រើស​ជាតិ​ស្វីស និង​ប្រេស៊ីល។

ថ្លែង​ប្រាប់​កាសែត RT លោក Mourinho បាន​មាន​ប្រសាសន៍​ថា៖ ដូច្នេះ​សម្រាប់​ពូល E ប្រាកដ​ជា​ប្រេស៊ីល​ឈ្នះ ហើយ​ខ្ញុំ​ចង់​ឲ្យ Matic មាន​ពេល​សម្រាក បែប​នេះ​ស្វីស​នឹង​ឈរ​នៅ​តំណែង​លេខ ២ អាច​ឡើង​ទៅ​វគ្គ​បន្ទាប់

ខ្ញុំ​ពិត​ជា​សូមទោស​សម្រាប់ Nemanja តែ​អ្នក​ពិត​ជា​ត្រូវ​ពេលវេលា​សម្រាក​មែន

បញ្ជាក់​ថា​ Matic ក៏​ធ្លាប់​សង្កត់​ធ្ងន់​ថា៖ វា​បិត​ជា​ពិបាក​ក្នុង​ការ​រួម​ការងារ​ជាមួយ​គាត់ [Mourinho] ព្រោះ​គាត់​តែងតែ​ត្រូវ​ការ​គ្រប់យ៉ាង​ឥតឈប់ឈរ ថ្វី​បើ​យើង​អាច​ជោគជ័យ​ឈ្នះ​ពាន​ក្នុង​លីគ ក៏​គាត់​ចង់​ឈ្នះ​ទៀត​ក្នុង​រដូវ​កាល​ក្រោយ ពោល​គឺ​គាត់​ជា​មនុស្ស​បែប​ហ្នឹង ដោយ​កីឡាករ​ត្រូវ​តែ​ត្រៀម​ខ្លួន​សម្រាប់​រឿង​គ្រប់​យ៉ាង

ប្រភព: Metro

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker