fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

លោក Pochettino ដៅលើកីឡាករ Spurs ៥ រូបនេះហើយស្រេច ដែលត្រូវវ៉ៃចេញ នៅក្នុងខែមករាខាងមុខ

កីឡាករ Eric Dier ត្រូវបានគេរាយការណ៍ថាជាប់ក្នុងបញ្ជីឈ្មោះកីឡាករក្រុម Tottenham ដែលត្រូវលក់ចេញនៅក្នុងខែមករាខាងមុខ ខណៈដែលគ្រូបង្វឹកលោក Mauricio Pochettino ចង់ជម្រះក្រុមរបស់លោក ដែលចាប់ផ្តើមមិនបានល្អនៅរដូវកាលនេះ ។

កីឡាករ Eric Dier  

ជាក់ស្តែងសេចក្តីរាយការណ៍របស់កាសែត The Times បានឲ្យដឹងថាកីឡាករ Dier នឹងត្រូវបានចូលរួមជាមួយខ្សែបម្រើ Christian Eriksen, Danny Rose, Serge Aurier និង Victor Wanyama នៅក្នុងបញ្ជីឈ្មោះ ដែលក្លឹបត្រូវលក់ចេញ ។

ខ្សែបម្រើ Christian Eriksen
កីឡាករ Danny Rose

គួរបញ្ជាក់ថាក្រុមមាន់ខ្នាយមាស Tottenham មានការប្រកួតគួរឲ្យខកចិត្តមួយ បន្ទាប់ពីបានរបូតបាល់ ១០ គ្រាប់ ត្រឹម ២ ប្រកួត ដោយបរាជ័យក្នុងលទ្ធផល ៣-០ ដោយ Brighton និងចាញ់ក្រុម Bayern Munich ក្នុងលទ្ធផល ៧-២ នៅ Champions League ផងដែរ ។

ហើយយ៉ាងណាមិញជាមួយនឹងការមើលឃើញពីទម្រង់លេងមិនល្អ គ្រូបង្វឹកលោក Pochettino មានឆន្ទៈក្នុងការលក់កីឡាករ Dier និងមិត្តរួមក្រុមរបស់គេផ្សេងទៀត ដែលបានសាងកំហុស ធ្វើឲ្យក្រុមធ្លាក់ចុះដល់កំរិតមួយ ដែលមិនអាចទទួលយកបាន ៕

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker