fbpx
Loading...
អង់គ្លេស

លោក Solskjaer គួរតែលក់កីឡាករមួយរូបនេះចេញ ចៀសវាងបញ្ហានៅពេលក្រោយ – Tony Cascarino

អតីតខ្សែប្រយុទ្ធក្រុមតោខៀវ លោក Tony Cascarino បានរិះគន់ខ្សែបម្រើ Paul Pogba របស់ Manchester United បន្ទាប់ពីបរាជ័យក្នុងការប្រកួត FA Cup ហើយលោកជឿជាក់ថា អនាគតរបស់កីឡាករសញ្ជាតិបារាំង នឹងមានភាពល្អក់កការជាមួយក្លឹប។

ក្រុមបិសាចក្រហមបានទទួលបរាជ័យ ២-១ ទល់នឹងក្រុម Wolves ដែលជាបរាជ័យ២ប្រកួតជាប់់គ្នា ក្រោមការដឹកនាំរបស់គ្រូបង្វឹក Ole Gunnar Solskjaer ជាការប្រកួតដែលអ្នកចាត់ការរូបនេះ​ និយាយថាក្រុមរបស់លោកលេងអន់បំផុត។

សំរាប់ការបង្ហាញទម្រង់លេងរបស់ខ្សែបម្រើ Pogba លោក Cascarino បាននិយាយថា៖  “Pogba មានទម្រង់លេងល្អ ក្រោមការដឹកនាំរបស់លោក Solskjaer  ប៉ុន្ដែ នៅក្នុងការប្រកួតទល់នឹង Wolves  កាលពីថ្ងៃសៅរ៍ គេបានធ្វើអោយខ្ញុំនឹកឃើញ ពីកីឡាករ មួយថ្ងៃកាត់មួយថ្ងៃកោរ ក្រោមការដឹកនាំរបស់លោក Jose Mourinho។

“ការលេងរបស់គេហាក់ មិនបានអោយគូប្រកួតមានការពិបាកសោះ។ ខ្ញុំមិនដឹងថា ការលេងរបស់គេកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ គេងលេងបានល្អឬយ៉ាងណានោះទេ។”

លោក Cascarino បានទទូចថា បើសិនជាគ្រូបង្វឹក Solskjaer មានឱកាសដឹកនាំនៅរដូវកាលក្រោយទៀត លោកគួរតែចំនាយដើម្បីទិញកីឡាករឆ្នើមណាម្នាក់ ដើម្បីជំនួស Pogba ចៀសវាងបញ្ហានាពេលអនាគតសំរាប់គ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះ៕

ប្រភព៖ talkSPORT

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker