fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

លោក Solskjaer ប្រាប់មេធំ Man Utd ឲ្យត្រៀមវ៉ៃចេញកីឡាករ ៩ រូប នៅក្នុងខែមករា ខាងមុខ

គ្រូបង្វឹកលោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United បានរាយការណ៍ទៅកាន់នាយកប្រតិបត្តិរបស់ក្លឹប លោក Ed Woodward ឲ្យលក់ចេញកីឡាករចំនួន ៩ រូប ក្នុងខែមករាខាងមុខ ។

គួរបញ្ជាក់ថាពេលបច្ចុប្បន្នក្រុមបិសាចក្រហមកំពុងឈរនៅចំណាត់ថ្នាក់លេខ ១២ ក្នុងតារាងក្របខ័ណ្ឌ Premier League រដូវកាល ២០១៩-២០២០ នេះ ដែលមានត្រឹមតែ ៩ ពិន្ទុប៉ុណ្ណោះពី ៨ ប្រកួតរបស់ពួកគេ (ឈ្នះ ២ ចាញ់ ៣ និងស្មើ ៣) ។

មិនតែប៉ុណ្ណោះពួកគេក៏មានត្រឹមតែពីរពិន្ទុនៅពីលើតំបន់ ដែលត្រូវគេកាត់ចោលផងដែរ ហើយវាអាចយល់បានថាលោក Solskjaer កំពុងរងសម្ពាធយ៉ាងខ្លាំងនៅទឹកដី Old Trafford នាពេលបច្ចុប្បន្ននេះ ។

ហើយយ៉ាងណាមិញក្នុងពេលឥឡូវនេះសារព័ត៌មាន Metro បានរាយការណ៍ថាបុរសវ័យ ៤៦ ឆ្នាំរូបនេះ ឥឡូវនេះចង់ឲ្យនាយកក្លឹប ធ្វើការផ្លាស់ប្តូរក្រុមដ៏ធំមួយ ក្នុងខែមករា ដែលមានន័យថាកីឡាករភាគច្រើនក្នុងក្រុមបច្ចុប្បន្នរបស់ពួកគេ អាចនឹងត្រូវជំនួសដោយកីឡាករថ្មីៗវិញ  ៕

ប្រភព: FoxsportsAsia 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker