fbpx
បាល់ទាត់ជាតិ

ល្បី​ដល់​កាសែត AF រឿង​អ្នក​គាំទ្រ​កម្ពុជា​មួយ​រូប​ហោះ ៦ ០០០ គីឡូ​ដី​ទៅ​ឈរ​ស្រែក​នៅ​ដី​អ៊ីរ៉ង់

បរាជ័យ​របស់​ក្រុម​កម្ពុជា​ទល់​អ៊ីរ៉ង់​នៅ​លទ្ធផល ១៤-០ ក៏​ជា​ការ​ឈឺ​ចាប់​ដ៏​ធំ​មួយ​សម្រាប់​អ្នក​គាំទ្រ​ទាំង​មូល ប៉ុន្តែ​ក្នុង​ចំណោម​នោះ​មាន​អ្នក​គាំទ្រ​មួយ​រូប​ក៏​បាន​បង្ហាញ​ឆន្ទៈ​យ៉ាង​មោះមុត​នៅ​ឯ​កីឡដ្ឋាន Azadi Stadium រហូត​ផ្ទុះ​ការ​ចុះ​ផ្សាយ​ពេញ​សារព័ត៌មាន​បរទេស។

ការប្រកួតអ៊ីរ៉ង់-កម្ពុជា
ការប្រកួតអ៊ីរ៉ង់-កម្ពុជា

កាសែត All Football ដ៏​ល្បី​ឈ្មោះ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្នែក​កីឡា​ក៏​បាន​ចុះ​ផ្សាយ​រឿងរ៉ាវ​របស់​អ្នក​គាំទ្រ​ដ៏​អង់អាច​មួយ​រូប​នេះ​ផង​ដែរ។ ដោយ​អត្ថបទ​នោះ​បាន​សរសេរ​ថា​អ្នក​គាំទ្រ​កម្ពុជា​មួយ​រូប​នេះ សក្តិសម​ជា​អ្នក​គាំទ្រ​ល្អ​បំផុត​ក្នុង​លោក ព្រោះ​សុខ​ចិត្ត​ធ្វើ​ដំណើរ​នៅ​ចម្ងាយ​ដី ៦ ០០០ គីឡូម៉ែត្រ​ទៅ​កាន់​ទឹកដី​អ៊ីរ៉ង់ ហើយ​ទោះ​បី​ក្រុម​ចាញ់​លទ្ធផល ១៤-០ ក៏​លោក​នៅ​តែ​បន្ត​ស្រែក​គាំទ្រ​ឥត​ឈប់​ដដែល។

ការចុះផ្សាយលើ AF
អ្នកគាំទ្រកម្ពុជា

បញ្ជាក់​ថា​គោព្រៃ​កម្ពុជា​ក៏​នឹង​ទទួល​ភារកិច្ច​សំខាន់​មួយ​ផ្សេង​ទៀត នៅ​ជំនួប​ទល់​ជម្រើស​ជាតិ​អ៊ីរ៉ាក់​ក្នុង​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នា​ថ្ងៃ​ទី ១៥ តុលា​ខាង​មុខ៕ ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ [ផ្លូវការ] ចម្រាញ់​យក​បាន ៤ ក្រុម​ហើយ ​ត្រៀម​ជើង​បើក​ការ​ប្រកួត UEFA Euro ២០២០

គិត​ត្រឹម​ជុំ​ទី ៨ នៃ​ការ​ប្រកួត​ជម្រុះ​ Euro ២០២០ Qualifying ​ទី​បំផុត​យើង​រក​បាន ៤ ក្រុម​ហើយ​ដែល​សម្រេច​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ត។ ទាំង​នោះ​រួម​មាន​បែលហ្សិក អ៊ីតាលី រុស្ស៊ី និង​ប៉ូឡូញ។

ក្រុមបែលហ្សិក 
ក្រុមប៉ូឡូញ

ក្នុង​នោះ​ប៉ូឡូញ​ជា​ក្រុម​ចុង​ក្រោយ​គេ បន្ទាប់​ពី​យក​ឈ្នះ​ម៉ាសេដូន​ខាង​ជើង​នៅ​លទ្ធផល ២-០ សរុប ៨ ប្រកួត​ឈ្នះ ៦ ស្មើ ១ ចាញ់ ១ មាន ១៩ ពិន្ទុ។ ខណៈ​រុស្ស៊ី​ទើប​តែ​មាន​កៅអី​កាល​ពី​ម្សិលមិញ​ក្រោយ​ឡើង​ដាច់​ពិន្ទុ​ជាមួយ​នឹង​ជម្រើស​ជាតិ​បែលហ្សិក​នៅ​ពូល I មាន ២១ ពិន្ទុ​ឈរ​លេខ ២ ខណៈ​បែលហ្សិក​កំពូល​តារាង​មាន ២៤ ពិន្ទុ។

ក្រុមអ៊ីតាលី

មួយ​ក្រុម​ទៀត​គឺ​អ៊ីតាលី​ដែល​ស្ថិត​នៅ​ពូល J មាន ២១ ពិន្ទុ ឈ្នះ​ទាំង ៧ ប្រកួត មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ យក​ដាច់​ពិន្ទុ​ក្រុម​លេខ​ដល់​ទៅ ៩ ពិន្ទុ​ឯ​ណោះ។

បញ្ជាក់​ថា​ការ​ប្រកួត​ផ្លូវការ​នៃ​ពាន​រង្វាន់ Euro ២០២០ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១២ ​មិថុនា ដល់ ១២ ​កក្កដា ឆ្នាំ ២០២០ ក្រោម​ការ​ចូលរួម​នៃ​ក្រុម​ទាំង ២៤ ក្នុង​កីឡដ្ឋាន​នៃ​ទីក្រុង​ទាំង ១២៕

ប្រភព៖ FoxSportAsia

Close

Adblock Detected

Please consider supporting us by disabling your ad blocker