បាល់ទាត់អឺរ៉ុប ពត៌មានដោះដូរកីឡាករ អង់គ្លេស

ល្ហៀងៗ​ថា​ប្រធាន​ក្លឹប​ហង្ស ប្រាប់​ឲ្យ Klopp ជ្រេ​លក់​ម្នាក់​នេះ​ចេញ​សិន មុន​យក Thiago ចូល

សារព័ត៌មាន Kicker បាន​ចុះ​ផ្សាយ​ថា ប្រធាន​ក្លឹប​ Liverpool បាន​តម្រូវ​ចង់​ឲ្យ​លោក Jurgen Klopp លៃលក​ក្នុង​ការ​លក់​ចេញ​ខ្សែ​បម្រើ Naby Keita មួយ​រូប​ជា​មុន​សិន មុន​គិត​ចង់​ចរចា​យក Thiago Alcantara របស់​ក្លឹប Bayern Munich។

Thiago Alcantara
Naby Keita

បញ្ជាក់​ថា Keita ត្រូវ​បាន​ហង្ស​យក​ចេញ​ពី RB Leipzig និង​ជានិច្ចកាល​ក៏​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​គួរ​សម នៅ​ពេល​ដែល​មាន​វត្តមាន​របស់​គេ តែ​រដូវ​កាល ២០១៩/២០ Klopp ហាក់​មិន​សូវ​មើល​ឃើញ Keita ទាល់​តែ​សោះ ដោយ​ទើប​បង្ហាញ​ខ្លួន​លើ​ទីលាន ៨១៤ នាទី​ប៉ុណ្ណោះ។

Thiago/Klopp

ស្រប​ពេល​ដែល​ហាងឆេង​ថ្លៃ​ខ្លួន​របស់ Keita គឺ​មាន​តម្លៃ ៤០ លាន​អឺរ៉ូ ណា​មួយ​ Thiago ក៏​លេង​ជាន់ Role នៅ​តំបន់​បម្រើ​ដូច​គ្នា បែប​នេះ​ជៀសវាង​គរ​ជើង​និង​បន្ថែម​ការ​ចំណាយ​ដ៏​ធំ​របស់​ក្លឹប ចាំបាច់​គឺ​ហង្ស​ត្រូវ​លក់​ចេញ​កីឡាករ​រូប​នេះ​សិន៕

ប្រភព៖ Sportskeeda

អានអត្ថបទបន្ទាប់៖ Rodri ចាប់ផ្តើមព្រមានមិត្តរួមក្រុម Man City អំពីកីឡាកររបស់ R.Madrid មុនត្រូវប៉ះគ្នាជើងទី ២ នារាត្រីនេះ

Rodri បានធ្វើការកោតសរសើរចំពោះ Real Madrid ថាជាក្រុមដ៏ធំបំផុតនៅក្នុងក្របខ័ណ្ឌ Champions League ខណៈពេលដែលក្រុម Manchester City កំពុងសំលឹងឃើញការទម្លាក់ក្លឹបយក្សអេស្ប៉ាញនេះចេញ នៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយនារាត្រីថ្ងៃសុក្រនេះ ។

Rodri

គួរបញ្ជាក់ផងដែរថាក្រុមរបស់លោក Pep Guardiola កំពុងមានប្រៀបជាង បន្ទាប់ពីពួកគេអាចទទួលជ័យជម្នះ នៅក្នុងលទ្ធផល ២-១ ក្នុងជើងទី១ ដោយសារគ្រាប់បាល់របស់កីឡាករ Gabriel Jesus និង Kevin De Bruyne នៅឯទឹកដី Bernabeu កាលពីចុងខែកុម្ភៈ ។

Kevin De Bruyne

ប៉ុន្តែទោះជាយ៉ាងណា Rodri បានធ្វើការព្រមានទៅកាន់មិត្តរួមក្រុម City របស់គេ នៅមុនពេលការប្រកួត Champions League ជើងទី ២ វិលត្រលប់មកវិញនៅរាត្រីនេះ ដោយបានអះអាងថាក្រុមរបស់លោក Pep មិនអាចសំរាកបានស្រួលនោះទេបើទោះបីជាមានលទ្ធផលល្អកាលពីប្រកួតលើកទី ១ ក៏ដោយ ដោយសារតែ Maddrid គឺលើសពីក្រុមកីឡាករបាល់ទាត់ទៅទៀត ។

Real Madrid
Real Madrid

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយលោក Guardiola កីឡាករ Rodri បាននិយាយថា ៖ “ ខ្ញុំមានអារម្មណ៍ដូចគ្នា ពួកគេគឺលើសពីក្រុមបាល់ទាត់ ។ ពួកគេមានវិធីនៃការលេង កន្លែងដែលអ្នកមិនអាចសម្រាកសូម្បីតែអ្នកឈ្នះមុនដោយលទ្ធផល ៣-០ ឬ ៤-០ ក៏ដោយ ។ ពួកគេតែងតែវាយបកអ្នកវិញ ហើយរឿងទាំងនោះគឺពួកគេធ្លាប់បានធ្វើវាជាច្រើនដងរួចមកហើយ ដើម្បីក្លាយជាម្ចាស់ជើងឯក ” ៕

Real Madrid

ប្រភព: Daily Mail 

You may also like