fbpx
ពត៌មានដោះដូរកីឡាករអ៊ីតាលីអេស្ប៉ាញ

វាល្អសម្រាប់ Barcelona និង Messi បើកីឡាករឆ្នើម Juventus មួយរូបនេះ ផ្ទេរមកកាន់ Barcelona

ខ្សែប្រយុទ្ធអាហ្សង់ទីន Cesar Delgado ជឿជាក់ថា កីឡាករ Miralem Pjanic បស់ក្រុម Juventus អាចនឹងសម្របខ្លួនបានល្អ ជាមួយនឹងក្លឹប Barcelona។

ខ្សែបម្រើសញ្ជាតិបួស្នៀរូបនេះ មានទំនាក់ទំនងក្នុងការផ្ទេរមកកាន់ក្លឹបយក្សកាតាឡាន់ ហើយអតីតមិត្តរួមក្រុមនៅ Lyon បានបង្ហាញការយល់ឃើញថា វាជាការផ្ទេរដែលអាចធ្វើទៅបាន។

Delgado បានថ្លែងប្រាប់ Radio Marca ថា៖ “He បានផ្លាស់ទៅ Lyon នៅក្នុងវ័យក្មេង ហើយវិវត្តខ្លួនបានយ៉ាងរហ័ស។ យើងចង់ឲ្យគេយកតម្រាប់តាម Juninho។ គេអាចល្អសម្រាប់ Barcelona និង Lionel Messi។ គេមិនមែនជាកីឡាករដែលលេងការពារនោះទេ ប៉ុន្ដែគេអាចស្វែងរកការបញ្ជូន និង បញ្ឈប់បាល់។”

គួរបញ្ជាក់ថា សម្រាប់៤រដូវកាលនៅក្លឹបសេះបង្កង់ Pjanic បានបង្ហាញខ្លួននៅលើទីលាន ១៦៧ប្រកួត និង រកគ្រាប់បាល់បាន ២២គ្រាប់៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Rakitic មើលទៅអាចនឹងដើរចេញពី Barca ក្រោយបង្ហើបពីបំណង ក្នុងការពាក់អាវលេខ ១០ នៅក្លឹបមួយនេះវិញ

កីឡាករ Ivan Rakitic បានបង្ហើបជាថ្មីម្តងទៀត អំពីការចង់វិលត្រឡប់ទៅកាន់ Sevilla វិញ បន្ទាប់ពីរូបគេបាននិយាយនៅក្នុងអំឡុងបទសម្ភាសមួយ ដែលបានរំលឹកអំពីការបាត់បង់ជីវិតរបស់អតីតមិត្តចាស់របស់គេ គឺកីឡាករ Jose Antonio Reyes  ។

Ivan Rakitic

គួរបញ្ជាក់ផងដែរថាកិច្ចសន្យារបស់ខ្សែបម្រើវ័យ ៣២ ឆ្នាំរូបនេះនៅឯក្លឹប Barcelona នឹងត្រូវបញ្ចប់នៅ ២០២១ ខាងមុខនេះហើយ ដូចច្នេះ Rakitic អាចវិលត្រលប់ទៅកាន់ក្លឹប Sevilla វិញដោយសេរី ។

Ivan Rakitic

ហើយយ៉ាងណាមិញ នៅពេលត្រូវបានសួរដោយ Movistar film ថា តើគាត់នឹងពិចារណាពាក់អាវលេខ ១០ របស់ Reyes នៅក្នុងក្លឹប Sevilla នៅថ្ងៃណាមួយ ដើម្បីគោរពដល់ការបាត់បង់ជីវិតរបស់ខ្សែបម្រើអេស្ប៉ាញរូបនេះ ដោយសាគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៩ ដែរឬទេ ?

មិនតែប៉ុណ្ណោះ  Rakitic បានឆ្លើយតបវិញថា ៖ ” ប្រសិនបើអាច វានឹងពិសេសខ្លាំងណាស់ ។ ព្រោះខ្ញុំមានមោទនភាព ដែលអាចផ្តល់កិត្តិយសដល់អតីតមិត្តរួមក្រុមដ៏អស្ចារ្យរបស់ខ្ញុំតាមរបៀបនេះ ។ ហើយវាក៏ជាវិធីល្អបំផុតមួយ ក្នុងការបង្ហាញសេចក្តីនឹករលឹកដល់គាត់ តាមរយ:ការពាក់អាវមួយនេះ ផងដែរ ” ៕

Ivan Rakitic

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker