fbpx
បាល់ទាត់អឺរ៉ុបអ៊ីតាលី

[វីដេអូ] កំហុស​ប៉ះ​បាល់​ខុស​បច្ចេកទេស​របស់ Ronaldo អំឡុង​ហ្វឹកហាត់នៅ​ក្លឹប Juventus

Cristaino Ronaldo បាន​បន្ត​ការ​ហ្វឹកហាត់​នៅ​ទីក្រុង Turin យ៉ាង​ស្រាកស្រាន្ត​ជាមួយ​ដៃ​គូ​ឯ​ទៀត​ Leonardo Bonucci, Paolo Dybala ក៏​ដូច​ជា Douglas Costa ជា​ដើម។

ប៉ុន្តែ​គ្រប់​វីដេអូ​ទាំង​អស់​មិន​ថា​ទិដ្ឋភាព​បែប​ណា សុទ្ធ​សឹង​រក​បាន​អ្នក​ទស្សនា​រាប់​សែន​នាក់ យ៉ាងណាមិញ​វីដេអូ​ថ្មី​បង្ហោះ​ដោយ Douglas Costa ជុំវិញ​កំហុស​បច្ចេកទេស​របស់ Ronaldo នូវ​ការ​ទប់​បាល់​អំឡុង​ពេល​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ប្រើ​ក្បាល​តែត​តម្រង់​ទៅ Costa ហើយ​ប៉ះ​បន្ត​ទៅ Dybala ដែល​ប្រើ​ក្បាច់ Scorpion-Style Kick ធ្វើ​ឲ្យ​មិត្ត​រួម​ក្រុម Ronaldo មិន​អាច​គ្រប់គ្រង​ការ​ប៉ះ​បាល់​បន្ត​ទៀត​បាន។

ថ្វី​បើ​ជា​កំហុស​បច្ចេកទេស​បន្តិចបន្តួច នេះ​ក៏​ជា​ភាព​សប្បាយ​រីករាយ​មួយ​នៃ​មិត្ត​រួម​ទ្រនំ​ថ្មី រហូត​ទាំង Dybala និង Costa អបអរ​ជោគជ័យ​របស់​ខ្លួន ដោយ​រាំ​ស្ទាយ L Dance ដូច​មាន​នៅ​ក្នុង​ហ្កេម Fortnite

ក្រោយ​បញ្ចប់​ការ​ហ្វឹកហាត់ Dybala ក៏​នៅ​បន្ត​ថត​រូបភាព​បង្ហាញ​សាច់​ដុំ​ជាមួយ CR7 ដដែល ដោយ​ពុំ​មាន​ការ​ទាស់ទែង​ឬ​អន់​ចិត្ត​អ្វី​នោះ​ឡើយ។

ទស្សនា​វីដេអូ​ខាង​ក្រោម:

Praia de areia contra Praia de pedra !!! Deu Noix né @paulodybala 🤣😹 @juventus

A post shared by ⚡DC11⚡ (@douglascosta) on

 

ប្រភព: DailyMail

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker