វីដេអូហាយឡាយ

[វីដេអូ] មកមើលការស៊ុតបញ្ចូលទីរបស់ Zlatan ក្នុងការប្រកួតកំដៅសាច់ដុំសម្រាប់ក្រុម Hammarby

Zlatan Ibrahimovic នៅតែរក្សាបាននូវទម្រង់លេងល្អ បើទោះបីជាត្រូវខកខានចូលរួមការប្រកួតដោយសារការរីករាលដាលនៃជម្ងឺកូវីដ១៩ក្ដី ដោយរូបគេបានរកគ្រាប់បាល់នៅក្នុងការប្រកួតកំដៅសាច់ដុំ សម្រាប់ក្រុមស៊ុយអែត Hammarby។

ខ្សែប្រយុទ្ធក្រុម​ AC Milan រូបនេះ បានត្រលប់មកស្រុកកំណើតស៊ុតអែតវិញ បន្ទាប់ពីមានការឆ្លងវីរុសកូរ៉ូណាទូទាំងសកលលោក ដែលធ្វើឲ្យការប្រកួតនៅលីគកំពូលអ៊ីតាលីត្រូវបានផ្អាក។

ទោះយ៉ាងណាក្ដី Ibrahimovic នៅតែអាចរក្សាបាននូវទម្រង់លេងល្អ ក្នុងការប្រកួតកំដៅសាច់ដុំឲ្យក្រុម Hammarby ដែលជាក្លឹបត្រូវបានកាន់កាប់មួយផ្នែករបស់ខ្លួន។

តោះមកទស្សនាគ្រាប់បាល់របស់ ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំ ក្នុងការប្រកួតកំដៅសាច់ដុំសម្រាប់ Hammarby:

អានអត្ថបទបន្ទាប់៖ Costa ថាអតីតគ្រូបង្វឹក Premier League ម្នាក់នៅមិនបានមួយរដូវកាលទេ បើទៅដឹកនាំក្លឹបដូច Real Madrid

លោក Antonio Conte អាចនឹងដឹកនាំក្រុមឈ្នះពាននៅក្នុងលីគអ៊ីតាលី និង អង់គ្លេស ប៉ុន្ដែគ្រូបង្វឹករបស់ Inter Milan រូបនេះ ប្រហែលជាដឹកនាំក្រុម Real Madrid មិនដល់មួយរដូវកាលនោះទេ នេះបើតាមការលើកឡើងរបស់អតីតកូនក្រុម Diego Costa។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ត្រូវបានចាត់ទុកថាជាគ្រូបង្វឹកកំពូលមួយរូបនៅអឺរ៉ុប ដោយរូបលោកធ្លាប់ដឹកនាំ Juventus ឈ្នះពាន Serie A ៣រដូវកាលជាប់គ្នា ហើយសម្រាប់ការចំណាយពេល២រដូវកាលនៅ Chelsea លោកបានឈ្នះពាន Premier League និង FA Cup។

កំឡុងពេលដែលលោកដឹកនាំនៅទឹកដី Stamford Bridge គ្រូបង្វឹករូបនេះបានផ្ញើសារទៅកាន់ Costa ថារូបគេលែងស្ថិតនៅក្នុងគម្រោងក្រុមដែលលោកដឹកនាំតទៅទៀតហើយ។ ក្រោយមកខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ បានចាកចេញពីក្លឹបអង់គ្លេសត្រលប់ទៅ Atletico Madrid វិញ។

ទោះយ៉ាងណាក្ដី កីឡាករវ័យ៣១ឆ្នាំរូបនេះបានបញ្ជាក់ថា រូបគេលេងមានបញ្ហាជាមួយនឹងលោក Conte ដោយបានលើកឡើងថា លោកជាគ្រូបង្វឹកដ៏មានទេពកោសល្យ បើទោះបីជាពុំសូវមានភាពភាពស្និទ្ធស្នាលចាំបាច់ ដើម្បីដឹកនាំក្រុមដូច Real Madrid។

Costa បានថ្លែងប្រាប់ ESPN ថា៖ “Conte ហើយនឹងខ្ញុំមានបញ្ហាក្រៅទីលាន ប៉ុន្ដែខ្ញុំគិតថា គាត់ពិតជាគ្រូបង្វឹកល្អម្នាក់។ ខ្ញុំលែងមានអារម្មណ៍មិនល្អចំពោះ Conte ទៀតហើយ ប៉ុន្ដែដើម្បីអាចក្លាយជាកំពូលអ្នកចាត់ការក្លឹបបាន គាត់ត្រូវតែផ្លាស់ប្ដូរភាពជាមនុស្សក្នុងការដឹកនាំក្រុម។ វាពិតជាគួរឲ្យសង្ស័យណាស់។ នៅក្នុងក្រុមដូចជា អាចនិយាយបានថា Real Madrid គាត់ប្រហែលដឹកនាំមិនដល់មួយរដូវកាលទេ។”

ប្រភព៖ Goal

You may also like