វីដេអូហាយឡាយ អេស្ប៉ាញ

[វីដេអូ] មកមើលការស៊ុតបាល់ហ្រ្វីឃីគបញ្ជូលទីរបស់ Messi ក្នុងជំនួបជ័យជំនះសំរាប់ Barca ទល់នឹង Sevilla

Lionel Messi បានត្រលប់មកសាងភាពលេចធ្លោរបស់ខ្លួននៅក្នុងរដូវកាលថ្មីក្រោយពីជាសះស្បើយពីរបួស ដោយបានស៊ុតបញ្ចូលទីបាល់ហ្វ្រីឃីគ ជួយឲ្យ Barcelona ទទួលបានជ័យជំនះទល់នឹងក្រុម Sevilla ដោយលទ្ធផល ៤-០។

ការស៊ុតបាល់ហ្វ្រីឃីគរបស់ Messi

ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ បានខកខានការប្រកួតនៅដើមរដូវកាលដោយសារបញ្ហា របួសសរសៃរពួរកាលពីប្រកួតមិត្តភាពមុនបើករដូវកាល។

ហើយប្រធានក្រុមអ្នកមានបុណ្យរូបនេះ បានរងរបួសសារជាថ្មីកាលពីខែមុន នៅក្នុងការប្រកួតទល់នឹងក្រុម Villarreal នៅក្នុងទឹកដី Camp Nou។

ការស៊ុតបាល់ហ្វ្រីឃីគរបស់ Messi

ទោះយ៉ាងណាក្ដី ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ បានរ៉ាប់រងតួនាទី ជាអ្នកស៊ុតបាល់ហ្វ្រីឃីគ ដោយស៊ុតកោងរំលងរនាំងការពារ របស់ក្រុមភ្ញៀវ Sevilla ហើយបាល់បានហោះចូលសំណាញ់ទីលើជ្រុងខាងស្ដាំ។

ក្រុម Barcelona បាននាំមុខ Sevilla បន្ទាប់ពីខ្សែប្រយុទ្ធ Luis Suarez បានរកគ្រាប់បាល់បើកឆាក ដោយការស៊ុតបកក្រោយ បញ្ចូលទីនៅនាទីទី២៧ មុនពេលដែល Arturo Vidal និង Ousmane Dembele រកបានម្នាក់មួយគ្រាប់បន្ថែមទៀតនៅក្នុងតង់ទី១។

សំរាប់លទ្ធផលនេះមានន័យថា Barcelona បានឈានមកកាន់លេខ២ ក្នុងតារាង LaLiga មានពីរពិន្ទុតាមពីក្រោយក្រុមកំពូលតារាង​ Real Madrid បន្ទាប់ពីក្រុមដែលដឹកនាំដោយគ្រូបង្វឹក Zinedine Zidane យកឈ្នះ Granada ដោយលទ្ធផល ៤-២ កាលពីថ្ងៃសៅរ៍កន្លងទៅ៕

You may also like