fbpx
វីដេអូហាយឡាយអេស្ប៉ាញ

[វីដេអូ] មកមើលគ្រាប់បាល់ដំបូងរបស់ Hazard ជួយ Real Madrid បន្ដឈរកំពូលតារាង La Liga

Eden Hazard បានរកគ្រាប់បាល់ដំបូងរបស់ខ្លួនសំរាប់ក្រុម Real Madrid ហើយធ្វើឲ្យពួកគេយកឈ្នះក្រុម Granada ដោយលទ្ធផល ៤-២ ហើយបន្ដឈរនៅកំពូលតារាង La Liga។

Karim Benzema

កីឡាករបែលហ្ស៊ិករូបនេះ បានចាកចេញពីក្លឹបតោខៀវ Chelsea មកចូលរួមជាមួយនឹង Real Madrid កាលពីខែមិថុនាកន្លងទៅ ហើយរូបគេបានស៊ុតបញ្ចូលទីគ្រាប់បាល់ទី២នៃការប្រកួត នៅម៉ោងបន្ថែមនៅតង់ទី១ បន្ទាប់ពីខ្សែប្រយុទ្ធ Karim Benzema រកំគ្រាប់បាល់បើកឆាកត្រឹម២នាទីដំបូង។

កីឡាករក្រុម Real Madrid

ខ្សែបម្រើ Luka Modric ដែលត្រូវបានប្ដូរចូលនៅក្នុងតង់ទី១ ជំនួស Toni Kroos បានស៊ុតបញ្ចូលទីគ្រាប់បាល់ទី៣ សំរាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Zinedine Zidane ប៉ុន្ដែត្រូវបានកីឡាករ Darwin Machis និង Domingos Duarte វាយបកសំរាប់ Granada បានពីរគ្រាប់វិញ។

ទោះយ៉ាងណាក្ដី James Rodriguez បានរកគ្រាប់បាល់ចុងតង់ ដើម្បីធានាជ័យជំនះ និង ៣ពិន្ទុសំរាប់ក្រុមអធិរាជស៕

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker