fbpx
បារាំង

[វីដេអូ] មកមើលបច្ចេកទេសឆ្កឹះបាល់ ទាត់បង្វិលខ្លួន បញ្ជូនឲ្យមិត្តរួមក្រុមរបស់ Neymar

តារាឆ្នើម Neymar បានបង្ហាញទម្រង់លេងកំពូលរបស់ខ្លួនសំរាប់ក្រុម Paris Saint-Germain សារជាថ្មី បន្ទាប់ពីមានបញ្ហាកាលពីរដូវក្ដៅកន្លងមក ជាមួយនឹងការបញ្ជូនបាល់យ៉ាងអស្ចារ្យ ក្នុងការប្រកួតទល់នឹងក្រុម Angers នៅ Ligue 1។

Neymar

ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ត្រូវបានគេចាត់ទុកថាជា កីឡាករដែលពោរពេញទៅដោយបច្ចេកទេសមួយរូប ហើយនៅក្នុងការប្រកួតកាលពីយប់ម៉ិញ រូបគេបានធ្វើការបញ្ជូនបាល់ ដែលប្រហែលជាអ្នកមិនដែលបានធ្លាប់ឃើញពីមុនមកទេ នៅក្នុងការប្រកួតនៃលីគកំពូលបារាំង។

Neymar អបអរគ្រាប់បាល់

ក្រោយទទួលបាល់ពីការបញ្ជូនរបស់មិត្តរួមក្រុម កីឡាករវ័យ២៧ឆ្នាំរូបនេះ បានឆ្កឹះបាល់ ស៊ុត volley បង្វិលខ្លួនមួយជុំ បញ្ជូនទៅឲ្យខ្សែការពារ Juan Bernat ដោយមិនចាំបាច់មើលទីដៅដែលត្រូវបញ្ជូន។

ទស្សនាវីដេអូខាងក្រោមនេះ៖

គួររំឮកថា Neymar បានរកគ្រាប់បាល់តែមួយគ្រាប់គត់ ក្នុងការប្រកួតជ័យជំនះសំរាប់ Paris Saint-Germain ក្នុងលទ្ធផល ១-០ ទល់នឹងក្រុមម្ចាស់ផ្ទះ Bordeaux។

Neymar អបអរគ្រាប់បាល់ ជាមួយមិត្តរួមក្រុម
Neymar អបអរគ្រាប់បាល់ ជាមួយមិត្តរួមក្រុម

ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បានស៊ុតបញ្ចូលទីពីការបញ្ជូនពីស្លាបខាងស្ដាំរបស់ ដៃគូប្រយុទ្ធ Kylian Mbappe ខណៈការប្រកួតនៅសល់តែ២០នាទី បន្ទាប់ពីដណ្ដើមបាល់បានខ្សែការពារ Pablo របស់ក្រុម Bordeaux។

Neymar

តារាឆ្នើមរូបនេះ បានបង្ហាញជំនឿចិត្តថា រូបគេអាចជួសជុលបញ្ហាប្រេះស្រាំនៅក្នុងចិត្តរបស់អ្នកគាំទ្រក្រុម Paris Saint-Germain ឲ្យល្អដូចដើមឡើងវិញ សំរាប់រដូវកាលនេះ។

Neymar

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ បានធ្វើឲ្យអ្នកគាំទ្រក្រុមយក្សបារាំង មានការខកចិត្ដក្រោយពីរូបគេ បានបង្ហាញពីបំណងចង់ចាកចេញពីទឹកដី Parc des Princes ទៅចូលរួមជាមួយនឹងអតីតក្លឹប Barcelona កាលពីរដូវក្ដៅកន្លងទៅ។

Neymar

ចំពោះទំនាក់ទំនងជាមួយនឹង អ្នកគាំទ្រ PSG កីឡាករវ័យ២៧ឆ្នាំរូបនេះ បាននិយាយថា៖ “ខ្ញុំគិតថាវាមានភាពប្រសើរឡើង។ វាដូចទៅនឹងទំនាក់ទំនងជាមួយមិត្តស្រីដូច្នេះដែរ។ នៅពេលដែលមានបញ្ហាកើតឡើង ម្នាក់ៗគិតតែរកត្រូវរៀងខ្លួន។

Neymar អបអរគ្រាប់បាល់

“ប៉ុន្ដែជាមួយនឹងការស្រលាញ់ គ្រប់យ៉ាងនឹងវិលទៅរកភាពធម្មតាវិញ។ ខ្ញុំនៅទីនេះដើម្បីជួយ PSG ដើម្បីបំពេញតំណែង ជាកីឡាករសម្រាប់ក្លឹប ហើយខ្ញុំនឹងផ្ដល់ជីវិតរបស់ខ្ញុំទៅលើទីលានប្រកួត ដើម្បីឲ្យ PSG ទទួលបានភាពជោគជ័យ ហើយដែលជួយយើងឈ្នះគ្រប់យ៉ាងទាំងអស់គ្នា។”

អានអត្ថបទបន្ទាប់៖ តាម​ហាងឆេង​សព្វថ្ងៃ តើ Zidane, Ferdinand និង Ronaldo អាច​មាន​តម្លៃ​ដល់​ប៉ុន្មាន?

ទីផ្សារ​ដោះដូរ​កីឡាករ​ហាក់​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​តម្លៃ​របស់​ខ្លួន​របស់​កីឡាករ​កំពូល​នីមួយៗ​ក៏​ឡើង​ចុះ​ផ្អែក​ទៅ​តាម​គុណភាព​នៃ​ការ​លេង និង​កត្តា​អាយុ។ តាម​របាយការណ៍​ពី TottalyMoney ​បាន​ព្យាករណ៍​ពី​តម្លៃ​ខ្លួន​កីឡាករ​កំពូល​ប៉ុន្មាន​រូប​កាល​ពី​អតីតកាល ធៀប​នឹង​ហាងឆេង​ទីផ្សារ​សព្វថ្ងៃ។

ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

៧.Jean-Pierre Papin: Marseille ទៅ AC Milan – ១០,៨ លាន​ផោន ឆ្នាំ ១៩៩២ ស្មើ​នឹង ១៥២ លាន​ផោន​សព្វថ្ងៃ

៦.Ronaldo: Inter ទៅ Real Madrid – ៤០,៥ លាន​ផោន ឆ្នាំ ២០០២ ស្មើ​នឹង ១៥៥ លាន​ផោន​សព្វថ្ងៃ

៥.Zinedine Zidane: Juventus ទៅ R.Madrid – ៦៩,៨ លាន​ផោន ឆ្នាំ ២០០១ ​ស្មើ​នឹង ១៥៨ លាន​ផោន​សព្វថ្ងៃ

៤.Rio Ferdinand: Leeds ទៅ Man Utd – ៤១,៤ លាន​ផោន ឆ្នាំ ២០០២ ស្មើ​នឹង ១៥៩ លាន​ផោន​សព្វថ្ងៃ

៣.Gareth Bale: Spurs ទៅ R.Madrid – ៩០,៩ លាន​ផោន ឆ្នាំ ២០១៣ ស្មើ​នឹង ១៦៧ លាន​ផោន​សព្វថ្ងៃ

២.Romario: PSV ទៅ Barcelona – ១០,៨ លាន​ផោន ឆ្នាំ ១៩៩៣ ​ស្មើ​នឹង ១៦៧ លាន​ផោន​សព្វថ្ងៃ


១.Cristiano Ronaldo: United ទៅ R.Madrid – ៨៤,៦ លាន​ផោន ឆ្នាំ ២០០៩ ស្មើ​នឹង ១៩៥ លាន​ផោន​សព្វថ្ងៃ

ប្រភព៖DailyMail

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker