fbpx
អ៊ីតាលី

[វីដេអូ] មកមើល Lukaku ញាក់បាល់ប្រឡោះជើង ខ្សែការពារ De Ligt ក្នុងជំនួប Derby d’Italia

ទោះមិនអាចរកគ្រាប់បាល់ជ័យក្រុម Inter Milan បន្ទាប់ពីត្រលប់ពីរបួសក្នុងការប្រកួតបរាជ័យ ២-១ ទល់នឹងក្រុម Juventus ក្ដី ប៉ុន្ដែខ្សែប្រយុទ្ធ Romelu Lukaku បានប្រើបច្ចេកទេសពិសេសនៅក្នុងការប្រកួតនៅទឹកដី San Siro។

លោក Antonio Conte និង Romelu Lukaku

ដោយសារតែបញ្ហារបួសភ្លៅ បានជម្រុញឲ្យ Lukaku ត្រូវខកខានការប្រកួត ដែល Inter បរាជ័យទល់នឹង Barcelona នៅ Champions League កាលពីថ្ងៃពុធសប្ដាហ៍មុន ហើយលោក Antonio Conte បានដាក់រូបគេទៅក្នុងជម្រើស១១នាក់ដំបូង នៅក្នុងការប្រកួតថ្ងៃអាទិត្យទល់នឹងក្រុមសេះបង្កង់។

Lukaku vs. De Ligt

ថ្វីដ្បិតតែ មិនទទួលបានលទ្ធផលល្អដូចការរំពឹងទុក ប៉ុន្ដែ ខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះ បានប្រើបច្ចេកទេសញាក់បាល់ប្រឡោះជើង ខ្សែការពារឆ្នើម Matthijs de Ligt របស់ក្រុម Juventus ហើយបានចាប់ផ្ដើមការវាយសម្រុកទៅគូប្រកួត។

ទស្សនាវីដេអូខាងក្រោមនេះ៖

ក្រោយចប់ការប្រកួតលោក Conte បានសារភាពថា Inter Milan មិនអាចត្រូវយកមកប្រៀបធៀបជាមួយនឹង Juventus នោះទេ បន្ទាប់ពីបរាជ័យ ២-១ ក្នុងជំនួប Derby d’Italia កាលពីថ្ងៃអាទិត្យកន្លងទៅ។

Juventus អបអរគ្រាប់បាល់ទល់នឹង Inter

Inter បានទទួលបរាជ័យលើកដំបូង នៅក្នុងលីគសំរាប់រដូវកាលនេះ ក្រោមថ្វីជើងក្រុមសេះបង្កង់ ហើយលោក Conte បានលើកឡើងថា ក្រុមរបស់លោក ហាក់មានការពិបាកនៅក្នុងការប្រៀបធៀបជាមួយនឹង Juve។

លោកបាននិយាយថា៖ “យើងពិតជាអាចធ្វើឲ្យមានភាពប្រសើរឡើងច្រើនជាងមុន បើទោះបីជាយើងរបូត២គ្រាប់ទល់នឹង Barcelona[នៅ Champions League] ក៏យើងនៅតែធ្វើបានល្អច្រើនជាងមុន។

“ខ្ញុំសូមនិយាយម្ដងទៀត ថានេះជាវិថីដែលនាំកីឡាករក្មេងៗដែលប្រឹងប្រែងឈានដល់កម្រិតកីឡាករដែលមានបទពិសោធន៍ ហើយប្រឈមនូវស្ថានភាពគ្រប់បែបយ៉ាងនៅពេលនេះ។

Juventus អបអរគ្រាប់បាល់ទល់នឹង Inter

“យើងមិនត្រូវប្រៀបធៀបខ្លួនយើងទៅនឹង Juventus នោះទេ ពួកគេមានកំរិតផ្សេងមួយទៀត គ្រប់ចំណុចទាំងអស់។ យើងបានចាប់ផ្ដើមប្រឹងប្រែងដើម្បីកាត់បន្ថយគំលាតសំខាន់ៗ។”

[វីដេអូ] Juventus ឈានមកកាន់កំពូលតារាង Serie A ក្រោយផ្ដល់បរាជ័យដំបូងនៅក្នុងលីគសំរាប់ Inter

ប្រភព៖ Metro

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker