fbpx
UEFAបាល់ទាត់អឺរ៉ុប

[វីដេអូ] លោក​ Mourinho លេងមួយទំហឹង ក្រោយ Fellaini ស៊ុតគ្រាប់បាល់ជ័យជំនះចុងម៉ោង

ខ្សែបម្រើ Marouane Fellaini រកគ្រាប់បាល់ចុងម៉ោង ជួយអោយ Manchester United ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Champions League ដោយសុវត្ថិភាព បន្ទាប់ពីចំណាយពេលលេង ៩០នាទីដោយគ្មានគ្រាប់បាល់។

ខ្សែប្រយុទ្ធ Romelu Lukaku តែតមួយក្បាលបញ្ជូនឳកាសអោយ Fellaini ជួយបិសាចក្រហមយកឈ្នះ Young Boys ក្នុងលទ្ធផល ១-០ ប៉ុន្ដែមានមតិខ្លះលើកឡើងថា បាល់បានប៉ះដៃខ្សែបម្រើបែលហ្ស៊ិក មុនពេលរូបគេស៊ុតបញ្ចូលទី។

អ្នកចាត់ការក្លឹបបិសាចក្រហមលោក Jose Mourinho បានបង្ហាញកាយវិការមិនសប្បាយចិត្ត នៅពេលដែល Marcus Rashford បានធ្វើអោយបាត់បង់ឱកាសរកគ្រាប់បាល់ នៅពេលដែលការប្រកួតទើបចាប់ផ្ដើម។ ប៉ុន្ដែនៅពេលដែល គ្រាប់បាល់ចុងម៉ោង រកបានដោយ Fellaini ធ្វើអោយអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ មានអារម្មណ៍ពុះកញ្ជ្រោល ហើយបានបោក ដបទឹកដើម្បីអបអរ៕

ប្រភព៖ Marca

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker