fbpx
វីដេអូហាយឡាយអង់គ្លេស

[វីដេអូ] ហង្សក្រហមឆក់បានបីពិន្ទុពី ក្រុមប្រម៉ូតថ្មី Norwich ផុយៗ សំរាប់ប្រកួតបើកឆាកនៅ EPL

Liverpool ទទួលបាន៣ពិន្ទុ សំរាប់ការប្រកួតបើកឆាកនៅ Premier League រដូវកាលនេះ បន្ទាប់ពីបានបំបាក់ក្រុមទើបប្រម៉ូតថ្មី Norwich City ដោយលទ្ធផល ៤-១ កាលពីយប់ម៉ិញ។

ក្រុមម្ចាស់ពានបាល់ទាត់អឺរ៉ុប រកបាន៤គ្រាប់នៅក្នុងតង់ទី១ ដោយការស៊ុតបញ្ចូលទីរបស់ Mohamed Salah, Virgil van Dijk, Divock Origi និង ការធ្វើអោយបាល់ចូលទីខ្លួនឯងរបស់កីឡាករ Grant Hanley ប៉ុន្ដែ ត្រូវបានវាយបកមួយគ្រាប់វិញដោយ Teemu Pukki។

ទោះទទួលបាន៣ពិន្ទុក៏ពិតមែន ប៉ុន្ដែក្រុមហង្សក្រហមមានក្ដីព្រួយបារម្ភ មុនការប្រកួត UEFA Super Cup ទល់នឹង Chelsea មកដល់ ដោយសារតារាឆ្នើម Alisson មានបញ្ហារបួស ហើយត្រូវប្ដូរចេញ នៅក្នុងតង់ទី១៕

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker