fbpx
អង់គ្លេស

[វីដេអូ] អ្នកគាំទ្រវ័យក្មេងពិការភ្នែក បានអបអរគ្រាប់បាល់ជ័យជំនះ របស់ Arsenal ដោយក្ដីរីករាយ និង ក្ដុកក្ដួល

ក្រុម Arsenal ហាក់គ្មានសំណាង សំរាប់ការប្រកួត Premier League ទល់នឹងក្រុម Aston Villa នៅក្នុងតង់ទី១ ដោយពួកគេត្រូវរបូតគ្រាប់បាល់មួយគ្រាប់ ហើយ Ainsley Maitland-Niles ត្រូវបានបណ្ដេញចេញពីការប្រកួត។

Maitland-Niles ទទួលបានកាតក្រហម

ទោះយ៉ាងណាក្ដី ក្រុមដែលដឹកនាំដោយលោក Unai Emery បានធ្វើឱ្យអ្នកគាំទ្រកាំភ្លើងធំ មានក្ដីរំភើបបន្ទាប់ពីកីឡាករដែលនៅសល់គ្នាតែ១០នាក់ អាចវាយបកយកបានបីពិន្ទុមកវិញ។

ខ្សែប្រយុទ្ធឆ្នើម Pierre-Emerick Aubameyang បានស៊ុតបញ្ចូលទីគ្រាប់បាល់ហ្វ្រីឃីគជ័យជំនះ ខណៈការប្រកួតនៅសល់តែ ៦នាទី។

Aubameyang អបអរគ្រាប់បាល់ហ្វ្រីឃីគរបស់ខ្លួន

ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ ហើយកាន់តែក្ដុកក្ដួលទៀតនោះគឺ អ្នកគាំទ្រវ័យ៩ឆ្នាំ Mikey Poulli ដែលពិការភ្នែក កាលពីរូបគេមានអាយុ៧ឆ្នាំ ដោយសារជំងឺ បានអបអរគ្រាប់បាល់ជ័យជំនះរបស់ក្រុមដែលរូបគេស្រលាញ់ ដោយក្ដីរីករាយចេញពីចិត្ត នេះបើមើលតាមវីដេអូ ដែលឪពុករបស់គេបានបង្ហោះចូលទៅក្នុងគណនី Twitter ហើយវីដេអូនេះក៏ត្រូវបាន Aubameyang ធ្វើការចែករំលែកនៅលើគណនីផ្ទាល់ខ្លួនផងដែរ។

ទស្សនាការអបអរគ្រាប់បាល់របស់ Poulli៖

អានបន្ដ៖ [វីដេអូ] Aubameyang ស៊ុតហ្វ្រីឃីគចុងម៉ោងជួយ Arsenal យកឈ្នះ Aston Villa

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker