fbpx
Loading...
FIFAវីដេអូហាយឡាយ

[វីដេអូ] Bale រកបានហេតទ្រីគអោយ Real ផ្ដួល Kashima ឡើងវគ្គផ្ដាច់ព្រ័ត្រ Club World Cup

Gareth Bale រកបាន ហេតទ្រីគសំរាប់ក្រុម Real Madrid យកឈ្នះ Kashima Antlers នៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Club World Cup ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រទល់នឹង អារ៉ាប់ Al Ain នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

ខ្សែប្រយុទ្ធវេលស៍រូបនេះ រកគ្រាប់បាល់បើកឆាកអោយក្រុមការពារជើងឯកអឺរ៉ុប ដោយបានបញ្ជូន one-two ជាមួយនឹង Marcelo មុនសំរេចចិត្តស៊ុតបំប៉ោងសំណាញ់ទី។

ហើយរូបគេមានឱកាសស៊ុតបញ្ចូលទី គ្រាប់បាល់ទី២យ៉ាងងាយស្រួល បន្ទាប់ពីអ្នកចាំទីរបស់ក្រុមជប៉ុនបានធ្វើអោយមានកំហុសបច្ចេកទេស ហើយពីរនាទីក្រោយមក ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ ស៊ុតបញ្ចូលទីគ្រាប់ទី៣ ដោយមានការបញ្ជូនពី Marcelo សារជាថ្មី។

Real Madrid មានបំណងលើកពាន Club World Cup បីឆ្នាំជាប់គ្នា នៅពេលដែលពួកគេត្រូវប៉ះក្រុមម្ចាស់ផ្ទះ Al Ain នៅក្នុងទីក្រុង អាប៊ូដាប៊ី ក្នុងកីឡដ្ឋាន Zayed Sports City នៅថ្ងៃសៅរ៍ម៉ោង ១១៖៣០ នាទីយប់៕

រូបភាព កំឡុងពេលប្រកួត
រូបភាព កំឡុងពេលប្រកួត
រូបភាព កំឡុងពេលប្រកួត
រូបភាព កំឡុងពេលប្រកួត
រូបភាព កំឡុងពេលប្រកួត
រូបភាព កំឡុងពេលប្រកួត
រូបភាព កំឡុងពេលប្រកួត

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker