fbpx
Loading...
វីដេអូហាយឡាយអេស្ប៉ាញ

[វីដេអូ] Barcelona យកឈ្នះ Getafe បន្ថែមគំលាតពិន្ទុក្នុងតារាង LaLiga

Lionel Messi និង Luis Suarez រកបានម្នាក់មួយគ្រាប់ ជួយអោយក្រុម Barcelona ទទួលបានជ័យជំនះ លើក្រុម Getafe ក្នុងលទ្ធផល ២-១ ហើយបានជំរុញអោយពួកគេបន្ដឈរនៅកំពូលតារាង មានគំលាត៥ពិន្ទុ ពី Atletico Madrid ដែលបានត្រឹមស្មើ Sevilla។

ខ្សែប្រយុទ្ធអាហ្សង់ទីន រកគ្រាប់បាល់បើកឆាកនៅ២០នាទីដំបូងនៃការប្រកួត នៅពេលដែលរូបគេស៊ុតបញ្ចូលទី ដោយសឹងតែគ្មានមុំស៊ុតទាល់តែសោះ។

មិនបង្អង់យូរ Suarez រកបានគ្រាប់ទី២ សំរាប់ក្រុមដែលដឹកនាំដោយលោក Ernesto Valverde ប៉ុន្ដែ ត្រូវបាន Jaime Mata របស់ក្រុមម្ចាស់ផ្ទះ វាយបកបានមួយគ្រាប់វិញ ប៉ុន្ដែមិនអាចដណ្ដើមពិន្ទុពីក្រុមកំពូលតារាងបាន។

ជ័យជំនះនេះ បានធ្វើអោយ​ Barca ទទួលបាន ៤០ពិន្ទុ សំរាប់១៨ប្រកួត ខណៈដែល Atletico ឈរនៅលេខ២ ក្នុងតារាង មាន ៣៥ពិន្ទុ បន្ទាប់ពីពួកគេបញ្ចប់លទ្ធផល ១-១ ទល់នឹង Sevilla ដែលជាក្រុមលេខ៣ មាន៣៣ពិន្ទុ៕

កម្រងរូបភាព កំឡុងពេលប្រកួត
កម្រងរូបភាព កំឡុងពេលប្រកួត
កម្រងរូបភាព កំឡុងពេលប្រកួត
កម្រងរូបភាព កំឡុងពេលប្រកួត
កម្រងរូបភាព កំឡុងពេលប្រកួត
កម្រងរូបភាព កំឡុងពេលប្រកួត
កម្រងរូបភាព កំឡុងពេលប្រកួត

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker