fbpx
បាល់ទាត់អឺរ៉ុប

[វីដេអូ] Daniel James បញ្ចូលទីយ៉ាងល្អជួយក្រុមជម្រើសជាតិវេលស៍ ទទួលបានជ័យជំនះលើបេឡារ៉ូស

ខ្សែប្រយុទ្ធស្លាបរបស់ Manchester United កីឡាករ Daniel James បានបង្ហាញទម្រង់លេងល្អ ក្នុងការប្រកួតសំរាប់ក្រុមជម្រើសជាតិវេលស៍ ទល់នឹងក្រុមបេឡារ៉ូស ដោយបានរកគ្រាប់បាល់ជ័យជំនះ ១-០ ក្នុងការប្រកួតមិត្តភាព។

កីឡាករវ័យ២១ឆ្នាំរូបនេះ ចាប់ផ្ដើមសាងភាពលេចធ្លោបន្ទាប់ពីរូបគេបានផ្ទេរមកកាន់ Man United ក្រោមការដឹកនាំរបស់គ្រូបង្វឹក Ole Gunnar Solskjaer ដោយរកគ្រាប់បាល់បាន៣គ្រាប់ ក្នុងចំណោម៤ប្រកួត នៅ Premier League ដែលរូបគេបានចូលរួម។

ក្នុងការប្រកួតទល់នឹង បេឡារ៉ូស James ទទួលបានបាល់ពី ខ្សែបម្រើ Jonny Williams ហើយក៏សំរេចស៊ុតបញ្ចូលទី បានយ៉ាងល្អផុតដៃអ្នកចាំទី របស់គូប្រកួត។

ទស្សនាវីដេអូ គ្រាប់បាល់ដែលស៊ុតបញ្ចូលទីដោយ Daniel James សំរាប់ជម្រើសជាតិវេលស៍៖

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker