UEFA

[វីដេអូ] Fernandes ប្រើពាក្យមិនសមរម្យដាក់មិត្តរួមក្រុម ដែលបង្កកំហុសធ្វើឲ្យ Man United ធ្លាក់ពី Europa League

Bruno Fernandes និង Victor Lindelof មានបញ្ហានឹងគ្នា បន្ទាប់ពីខ្សែការពារស៊ុយអែត បានបង្កកំហសុដែលធ្វើឲ្យ Manchester United ធ្លាក់ចេញពីការប្រកួត Europa League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ខ្សែបម្រើព័រទុយហ្គាល់ Fernandes បានរកគ្រាប់បាល់បាល់នាំមុខឲ្យ ក្រុមបិសាចក្រហម ដោយបាល់ប៉េណាល់ទី ប៉ុន្ដែ Sevilla បានវាយបកមួយគ្រាប់វិញមុនចប់តង់ទី១។

ហើយខ្សែប្រយុទ្ធ Luuk de Jong បានស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះ ផុតដៃអ្នកចាំទី David de Gea នៅនាទីទី៧៨ ដែលធ្វើឲ្យ Man United ត្រូវធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកទី៣ នៅក្នុងរដូវកាលនេះ។

Fernandes បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះកំហុសមិត្តរួមក្រុម Lindelof ដែលធ្វើឲ្យ De Jong មានឱកាសក្នុងការរកគ្រាប់បាល់ជ័យជំនះឲ្យក្រុមអេស្ប៉ាញ ដោយខ្សែបម្រើព័រទុយហ្គាល់ បានជេរខ្សែការពារស៊ុយអែតថា «Son of a B****» ជាភាសាព័រទុយហ្គាល់។

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ talkSPORT

អានអត្ថបទបន្ទាប់៖ Lukaku និយាយលើកសរសើរ Man United ក្រោយរកបាន២គ្រាប់ជួយ Inter ឡើងវគ្គផ្ដាច់ព្រ័ត្រ UEL

តារាឆ្នើម Romelu Lukaku បាននិយាយលើកសរសើរ អតីតក្លឹបរបស់ខ្លួន Manchester United បន្ទាប់ពីរូបគេរកគ្រាប់បាល់បានពីរគ្រាប់ សម្រាប់ Inter Milan ហើយឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Europa League។

Lukaku រកបាន២គ្រាប់នៅចុងម៉ោង ជួយឲ្យ Inter ទទួលបានជ័យជំនះ 5-0 ទៅលើក្រុម Shakhtar Donetsk កាលពីយប់ថ្ងៃចន្ទ ខណៈដែល Lautaro Martinez និង Danilo D’Ambrosio ក៏ជាអ្នករកគ្រាប់បាល់នៅក្នុងការប្រកួតនេះផងដែរ។

ដោយឡែក ក្រុមបិសាចក្រហមដែលត្រូវបានគេរំពឹងថា អាចនឹងតតាំងជាមួយ Inter នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ បានធ្លាក់នៅត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោមថ្វីជើងក្រុម Sevilla កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។

ទោះយ៉ាងណាក្ដី Lukaku ដែលបានចាកចេញពីទឹកដី Old Trafford កាលពីឆ្នាំមុន ជឿជាក់ថា Man United នឹងបន្ដទម្រង់លេងល្អរបស់ពួកគេ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Ole Gunnar Solskjaer។

ក្រោយចប់ការប្រកួត Lukaku បានថ្លែងប្រាប់ BT Sport ថា៖ “United បានប្រឹងប្រែងយ៉ាងលំបាកបំផុត។ ខ្ញុំគិតថាពួកគេពិតជាមានរដូវកាលដ៏ល្អ Ole ដឹកនាំក្រុមបានល្អ។ កីឡាករក៏ធ្វើបានល្អដែរ។”

“[Mason] Greenwood [Anthony] Martial និង [Marcus] Rashford កំពុងតែជោគជ័យ ខ្ញុំរំពឹងថាដូច្នេះ។ ខ្ញុំពិតជារីករាយសម្រាប់ពួកគេ។ ពួកគេនឹងធ្វើបានល្អនៅរដូវកាលបន្ទាប់។ ខ្ញុំគ្មានការសង្ស័យនោះទេ។”

ប្រភព៖ Live Score

 

You may also like