fbpx
បាល់ទាត់អឺរ៉ុបវីដេអូហាយឡាយ

[វីដេអូ] Hakimi រកបានពីរគ្រាប់ជួយ Dortmund ឈរកំពូលតារាងនៅ Champions League

Achraf Hakimi រកគ្រាប់បាល់បាន២គ្រាប់ នៅក្នុងការប្រកួត Champions League ក្នុងវគ្គចែកពូល សំរាប់ក្រុម Borussia Dortmund ទទួលបានជ័យជំនះ ទល់នឹងក្រុម Slavia Prague ដោយលទ្ធផល ២-០។

កីឡាករក្រុម Dortmund អបអរគ្រាប់បាល់របស់ Hakimi

កីឡាករដែល Real Madrid បានដាក់ឲ្យ Dortmund ខ្ចីជើង បានរកគ្រាប់បាល់បើកឆាកន ១០នាទី មុនការប្រកួតតង់ទី១បញ្ចប់។

Hakimi អបអរគ្រាប់បាល់ជាមួយមិត្តរួមក្រុម

ហើយ១នាទីមុនពេលដែល អាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ខ្សែការពារវ័យ២០ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី១គ្រាប់ទៀត ដើម្បីធានា៣ពិន្ទុពីក្រុមសាធារណរដ្ឋឆែក មុនត្រលប់ទៅអាល្លឺម៉ង់វិញ។

ដោយឡែកក្រុមយក្សកាតាឡាន់ Barcelona បានវាយបកយកឈ្នះ ក្រុមកំពូលតារាង Serie A, Inter Milan ដោយលទ្ធផល ២-១ កាលពីយប់ម៉ិញនេះ នៅទឹកដី Camp Nou។

Luis Suarez រកគ្រាប់បាល់ជ័យជំនះសំរាប់ Barcelona ទៅលើក្រុម Inter Milan

ខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez បានរកគ្រាប់បាល់បើកឆាកសំរាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Antonio Conte នាំមុខក្រុមម្ចាស់ផ្ទះ ប៉ុន្ដែ ត្រូវបានខ្សែប្រយុទ្ធ Luis Suarez ស៊ុត volley យ៉ាងល្អពីការកាត់បញ្ជូនរបស់ ខ្សែបម្រើ Arturo Vidal តាមស្មើសំរាប់ក្រុមម្ចាស់ផ្ទះ។

Lautaro Martinez រកគ្រាប់បាល់បើកឆាកសម្រាប់ Inter Milan

បន្ទាប់មក ប្រធានក្រុម Lionel Messi ដែលបានត្រលប់ពីរបួស បានជួយឲ្យខ្សែប្រយុទ្ធអ៊ុយរូហ្គាយ រកគ្រាប់បាល់ជ័យជំនះ សំរាប់ក្រុម ដែលដឹកនាំដោយគ្រូបង្វឹក Ernesto Valverde។

Luis Suarez រកគ្រាប់បាល់ជ័យជំនះសំរាប់ Barcelona ទៅលើក្រុម Inter Milan

ឆ្លងកាត់ពីរប្រកួតនៅក្នុងវគ្គចែកពូលនៅក្នុងពូល F យើងឃើញថាក្រុមយក្សអាល្លឺម៉ង់ Dortmund កំពុងឈរនៅកំពូលតារាងបណ្ដោះអាសន្ន មាន៤ពិន្ទុ ដូចក្រុមលេខ២ Barcelona ផងដែរ តាមពីក្រោយដោយ Inter និង Slavia ដែលមានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ៕

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker