fbpx
វីដេអូហាយឡាយអ៊ីតាលី

[វីដេអូ] Juventus ឈានមកកាន់កំពូលតារាង Serie A ក្រោយផ្ដល់បរាជ័យដំបូងនៅក្នុងលីគសំរាប់ Inter

Gonzalo Higuain បានរកគ្រាប់បាល់ចុងម៉ោង ជួយឲ្យ Juventus ទទួលបានជ័យជំនះ នៅក្នុងការប្រកួត Derby d’Italia ហើយបានធ្វើឲ្យ Inter Milan ស្គាល់បរាជ័យនៅក្នុងលីគជាលើកដំបូងនៅក្នុងរដូវកាលនេះ។

Gonzalo Higuain

ខ្សែប្រយុទ្ធ Paulo Dybala បានស៊ុតបញ្ចូលទីគ្រាប់បាល់បើកឆាក ៤នាទីដំបូងនៅក្នុងតង់ទី១ សំរាប់ក្រុមដែលដឹកនាំដោយលោក Maurizio Sarri ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះតាមស្មើវិញដោយ Lautaro Martinez ស៊ុតប៉េណាល់ទី ដែលទទួលបានពីបាល់ប៉ះដៃរបស់ ខ្សែការពារ Matthijs de Ligt។

Paulo Dybala

ទោះយ៉ាងណាក្ដី Higuain បានស៊ុតទំលុះសំណាញ់ទីផុតដៃអ្នកចាំទី Samir Handanovic និង នាំជ័យជំនះជូន Juventus ខណៈការប្រកួតនៅសល់តែ១០នាទីចុងក្រោយ។

សំរាប់ជ័យជំនះនេះមានន័យថា ក្រុមការពារជើងឯកបានឈានមកកាន់កំពូលតារាង Serie A ខណៈដែល Inter ត្រូវធ្លាក់មកកាន់លេខ២វិញ ក្រោយទទួលបរាជ័យលើកដំបូងនៅក្នុងលីគនារដូវកាលនេះ៕

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker