fbpx
Loading...
វីដេអូហាយឡាយអង់គ្លេស

[វីដេអូ] Man City លត់ក្រុម Burton ទក់សាច់ ខណៈ Jesus រកបានបួនគ្រាប់ម្នាក់ឯង

ក្រុម Manchester City បានលត់ក្រុម Burton Albion ដែលមកពី League One ក្នុងលទ្ធផល ៩-០ នៅក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Carabao Cup នៅទឹកដី Etihad។

ខ្សែប្រយុទ្ធ Gabriel Jesus រកបានបួនគ្រាប់ ខណៈដែល Kevin de Bruyne, Oleksandr Zinchenko, Phil Foden, Kyle Walker និង Riyad Mahrez រកបានម្នាក់១គ្រាប់ ទល់នឹងក្រុមដែលមកពីលីគលំដាប់ទី៣នៅអង់គ្លេស។

គួរបញ្ជាក់ថា City បានឈ្នះពានរង្វាន់ League Cup (បច្ចុប្បន្ន Carabao Cup) ៣លើក ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ហើយការឈ្នះពាននេះ កាលពីរដូវកាលមុន ជាពានដំបូងដែលលោក Pep Guardiola ដឹកនាំក្រុមទទួលបាននៅលីគកំពូលអង់គ្លេស៕

error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker