fbpx
Loading...
អង់គ្លេស

[វីដេអូ] Man United ធ្លាក់ចេញពីការប្រកួត FA Cup ក្រោមថ្វីជើងក្រុម Wolves

Manchester United ត្រូវធ្លាក់់ចេញពីការប្រកួត FA Cup វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីពួកគេបរាជ័យក្នុងលទ្ធផល ២-១ ទល់នឹងក្រុម Wolves នៅទឹកដី Molineux នៅយប់ថ្ងៃសៅរ៍កន្លងទៅ។

កីឡាកររបស់ក្រុមម្ចាស់ផ្ទះ Raul Jimenez និង Diogo Jota រកបានម្នាក់មួយគ្រាប់ ធានាកៅអីអោយ Wolves ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ជាលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៨៨ មក។

យ៉ាងណាក្ដី ក្រុមបិសាចក្រហមក៏រកបានមួយគ្រាប់ផងដែរ ដោយខ្សែប្រយុទ្ធ Marcus Rashford នៅចុងម៉ោង ប៉ុន្ដែ មិនមានលទ្ធភាពអោយក្រុមរបស់ខ្លួនមានឱកាសឡើងទៅវគ្គបន្ទាប់បានឡើយ ហើយវាជាបរាជ័យ ២ប្រកួតជាប់គ្នារបស់ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Ole Gunnar Solskjaer បន្ទាប់ពីពួកគេទើបតែចាញ់ Arsenal ក្នុងលទ្ធផល ២-០ នៅ Premier League៕

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker